ផ្កាយរណបអង្កេតមហាសមុទ្រមានឈ្មោះថា HY-1D ត្រូវបានចិនបាញ់បង្ហោះដោយជោគជ័យ

ចិន៖ ផ្កាយរណបអង្កេតមហាសមុទ្រមួយគ្រឿងមានឈ្មោះថា HY-1D ត្រូវបានចិនបាញ់បង្ហោះដោយជោគជ័យ កាលវេលាម៉ោង២៖៣១នាទីទាបភ្លឺថ្ងៃព្រហស្បតិ៍នេះ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ។

បណ្តាញផ្កាយរណបនេះ មិនត្រឹមតែសម្រាប់សម្រួលដល់ផ្នែកនាវាចរប៉ុណ្ណោះទេ តែវាក៏នឹងធ្វើការសិក្សាលម្អិត ទៅលើស្ថានភាពប្រែពណ៌នៃមហាសមុទ្រ ធនធានធម្មជាតិក្នុងសមុទ្រ បរិស្ថានអេកូឡូស៊ី ជាពិសេសវាក៏នឹងជួយដល់ការសិក្សាអំពីបញ្ហាបម្រែបម្រួល នៃអាកាសធាតុភពផែនដីផងដែរ នេះបើតាមរដ្ឋបាលអវកាសជាតិចិន (CNSA) ។

សូមជម្រាបថា ផ្កាយរណប HY-1D ត្រូវបានបាញ់បង្ហោះឡើងដោយប្រើប្រាស់រ៉ុក្កែត Long March-2C ដោយវានឹងត្រូវដាក់ឲ្យធ្វើប្រតិបត្តិការរួម ជាមួយផ្កាយរណបមួយទៀតឈ្មោះ HY-1C ដែលត្រូវបានបាញ់បង្ហោះកាលពីខែកញ្ញា ឆ្នាំ២០១៨ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner