មន្ទីរឧស្សាហកម្ម ខេត្តបាត់ដំបង ជម្រុញឲ្យម្ចាស់អាជីវកម្មផលិតទឹកស្តាតនៅតាមបណ្តាស្រុកត្រូវបង្កើតដេប៉ូលក់ទឹកស្អាតដើម្បីលក់ចែកចាយជូនប្រជាពលរដ្ឋ ខណៈដែលការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត របស់ខ្លួន មិនទាន៎ទៅដល់ផ្ទប្រជាពលរដ្ឋ

អត្ថបទដោយ៖
Kien Sereyvuth

អាជ្ញាធរ នៃរដ្ឋបាលខេត្តបាត់ដំបងរួមនិងមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត បានជួបជាមួយនិងអាជីវករផ្តល់សេវាកម្មទឹកស្អាតនៅតាមបណ្តាស្រុកនានាក្នុងខេត្តរបស់ខ្លួនដើម្បីធ្វើការត្រួតពិនិត្យវាយតម្លៃឡើងវិញ ពីវឌ្ឍនភាពនៃការវិវត្តរីកចំរើននិងពីភាពអសកម្មរបស់បងប្អូនដែលជាម្ចាស់អាជីវកម្មទាំងនោះនិងដើម្បីរកដំណោះស្រាយរួមដោះនូវបញ្ហានិងភាពអវិជ្ជមានដោយប្រការផ្សេងៗ។នៅក្នុងកិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម យឹម សៀប អភិបាលរងខេត្តបាត់ដំបង (ទទួលបន្ទុក)និងលោក តូច ឈួនសៅរិទ្ធិ ប្រធានមន្ទីរឧស្សាហកម្ម ខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តបាត់ដំបង និងដោយមានការចូលរួមពីបងប្អូនម្ចាស់អាជីវកម្មផ្គត់ផ្គង់ទឹកស្អាត នៅតាមបណ្តាស្រុកនានាព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន។

ឯកឧត្តម យឹម សៀប អភិបាលរងខេត្តទទួលបន្ទុក បានថ្លែងដឹកនាំកិច្ចប្រជុំនេះថា៖កន្លងមកអាជ្ញាធរតែងតែទទួលសំណូមពរពីប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានស្រុកមួយចំនួន ដែលពាក់ពីការផ្គត់ផ្គង់ទឹកស្អាតក្នុងស្រុកខ្លួនថា៖ មិនទាន់ឆ្លើយតបពីតម្រូវការប្រើប្រាស់ចាំបាច់របស់ខ្លួនទាំងតម្លៃនិងការតភ្ជាប់បណ្តាញក្នុងការផ្គត់ផ្គង់ទៅដល់លំនៅដ្ឋានរបស់ពួកគាត់ ខ្លះទៀតត្អូញត្អែរ ពីនាឡិកាកុងទ័រទឹកវិលដើរ តែការផ្គត់ផ្គង់ទឹកអត់ចេញជាដើម។

លោក តូច ឈួនសៅរិទ្ធិ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេស និង នវានុវត្តន៍ ខេត្តបាត់ដំបង បានថ្លែងគូសបញ្ជាក់ក្នុងកិច្ចប្រជុំត្រួតពិនិត្យនិងតាមដាន ការធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្ត ដោយបានលើកឡើងថា៖បច្ចុប្បន្នមានអាជីវករផ្គត់ផ្គង់ទឹកស្អាតឯកជន ដែលមានប្រកាសអនុញ្ញាតពីក្រសួង រយៈពេល២០ឆ្នាំ ចំនួន២២មូលដ្ឋាន។ក្នុងនោះ១៨មូលដ្ឋានបាននឹងកំពុងផ្គត់ផ្គង់ ទឹកស្អាតជូនប្រជាពលរដ្ឋ និង០៤ មូលដ្ឋាន ទៀតកំពុងសាងសង់ ។

លោក តូច ឈួនសៅរិទ្ធិ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង បានឲ្យដឹងទៀតថា៖ជាមួយគ្នានេះមានអាជីវករ ចំនួន ១០មូលដ្ឋាន ដែលបាន និង កំពុងតែសិក្សាសមិទ្ធិភាពក្នុងនោះរួមមានការសិក្សាសមិទ្ធិ ភាពបញ្ចប់មួយចំនួន ហើយកំពុងស្នើសុំប្រកាស ធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតនៅក្រសួងរយៈពេល ២០ឆ្នាំ ។

បងប្អូនដែលជាអាជីវករ និងជាម្ចាស់អាជីវកម្មផ្គត់ផ្គង់ទឹកស្អាតតាមបណ្តាស្រុក ក៏បានលើកជាសំណូមពរ និងបានបង្ហាញពីភាពអសកម្ម ការធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតក្នុងមូលដ្ឋាន របស់ ខ្លួន កន្លងដោយកត្តាធម្មជាតិ ការខ្វះទុនពង្រីកផ្នែកសេវាកម្មផ្គត់ផ្គង់និងការពង្រិកនូវបណ្តាញផ្គត់ផ្គង់ទឹកស្អាតដល់ភូមិឋានប្រជាពលរដ្ឋជាដើម…ៗល។

ក្នុងកិច្ចប្រជុំនេះ លោកប្រធានមន្ទីរឧស្សាហកម្មខេត្តបាត់ដំបងក៏បានថ្លែងជម្រុញដល់ម្ចាស់អាជីវកម្មទឹកស្អាតក្នុងខេត្តថា៖កន្លងមកដោយមើលឃើញពីការលំបាក របស់បងប្អូនជាម្ចាស់អាជីវកម្មផ្ទាល់ត្រូវតែពិនិត្យលទ្ធភាពក្នុងការបង្កើតនូវដេប៉ូលក់ចែកចាយទឹកស្អាត ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន ខណៈដែលការផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួន នៅមិនទាន់ឆ្លើយតបពីតម្រូវការនិងពីការប្រើប្រាស់របស់ប្រជាពលរដ្ឋ។

ឯកឧត្តម យឹម សៀប អភិបាលរងខេត្តបាត់ដំនិងជាប្រធានដឹកនាំកិច្ចប្រជុំនេះ ក៏បានគូសបញ្ជាក់ ដល់បងប្អូនម្ចាស់អាជីវកម្មផ្គត់ផ្គង់ទឹកស្អាត និងជាតំណាងអាជីវករថា៖ទាក់ទិនពីព័ត៌មានខាងលើនេះទើបមានកិច្ចប្រជុំបន្ទាន់បែបនេះដើម្បីឲ្យអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញ និងអ្នកពាក់ព័ន្ធ បានធ្វើការសិក្សា ពិគ្រោះយោបល់និងស្វែងយល់ផ្ទាល់ពីបងប្អូនដែលជាម្ចាស់អាជីវកម្មទឹកស្អាត ដើម្បីរិះរកនូវដំណោះស្រាយរួម ធ្វើយ៉ាងណាឲ្យមានភាពប្រសើរឡើង ទាំងការធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត របស់បងប្អូននិងប្រជាពលរដ្ឋដែលរស់នៅក្នុងទីប្រជុំជនឲ្យទទួលបាននូវសេវាកម្មទឹកស្អាតប្រើប្រាស់សមស្របនិងឲ្យឆ្លើយតបស្របទៅនិងផែនការ នៃយុទ្ធសាស្ត្រជាតិសម្រាប់ទឹកស្អាតទីប្រជុំជនដោយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានកំណត់នូវទស្សនវិស័យសម្រាប់ វិស័យនេះ គឺ៖ “ប្រជាជនគ្រប់រូប ត្រូវទទួលបាន ទឹកស្អាត ដែលមានគុណភាព ល្អថ្លៃសមរម្យ និងមានចីរភាពនៅត្រឹមឆ្នាំ២០២៥” ។ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner