ទីផ្សារភាគហ៊ុនថៃប្រឈមនឹងការបាត់បង់អ្នកវិនិយោគ
ប្រទេសថៃដែលមានទីផ្សារភាគហ៊ុនថ្លៃជាងគេនៅអាស៊ីបាននឹងកំពុងជួបវិបត្តិធំដែលនឹងផ្តល់ផលប៉ះពាល់ដល់ផលចំណេញរយៈពេលខ្លី និងការទិញពីបរទេស។ លោក Vathan Jitsomnuk អ្នកយុទ្ធសាស្រ្តវិនិយោគនៅក្នុងក្រុមហ៊ុន Country Group Securities Co. របស់ថៃបាន បញ្ជាក់ថា ក្រុមអ្នកវិនិយោគបាននឹងកំពុងដកខ្លួនចេញខ្លះៗចេញពីទីផ្សារភាគហ៊ុនថៃត្បិតអីតម្លៃភាគហ៊ុនថៃគឺវាមានតំលៃថ្លៃជាងទីផ្សារក្នុងប្រទេសដទៃ និងស្ថានភាពមិនច្បាស់លាស់នៃជំងឺកូវីដ១៩នេះ។ ប៉ុន្តែលោកក៏មានសុទ្ធិដ្ឋិនិយមចំពោះការប្រែប្រួលណាមួយ។
ផ្សារភាគហ៊ុនថៃសំខាន់ SET Index បានធ្វើការដោះដូរ ១៩.៤ដល់ក្នុងរយៈពេលមួយឆ្នាំ ដែល SET Index មានការធ្លាក់ចុះថ្លៃ ២.១% ដែលធ្វើឱ្យអ្នកវិនិយោគបរទេសធ្វើការលក់ចេញចំនួន $៥.៩ ប៊ីលាន ក្នុងទីផ្សារហ៊ុនថៃក្នុងឆ្នាំ ២០២០ តែមានការទិញចូលវិញចំនួន $១៦៥លាន ក្នុងខែមិថុនានេះ។ ក្រុមហ៊ុន Country Group Securities Co. របស់ថៃក៏បានបង្ហាញពីភាពវិជ្ជមានក្នុងសមតុល្យទីផ្សារភាគហ៊ុនសាកលដែលអាចនឹងជួយដល់ការចំនេញក្នុងទីផ្សារហ៊ុនថៃបើទោះជាមានការឡើងថ្លៃក៏ដោយ។
សេដ្ឋកិច្ចទីផ្សាររបស់ថៃបានកំពុងងើបឡើងវិញពីការធ្លាក់ចុះដ៏អាក្រក់បំផុតក្នុងរយៈពេល ២ទសវត្សន៍ ដែលវាត្រូវការពេលវេលាយូរដោយសារតែក្បាសម៉ាស៊ីនសេដ្ឋកិច្ច២ធំៗ គឺទេសចរណ៏ និងការនាំចេញ មានវិបត្តិ៕