កសិដ្ឋានគ្រីនហ្វាមនៅក្នុងស្រុកទឹកផុស កំពុងដាំដើមល្មើរជាង១០០ហិកតាដែលទទួលផលជាបណ្តើរៗ និងកំពុងមានការចាប់អារម្មណ៍ពីអតិថិជន

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ឆ្នាំង៖ ដើមល្មើរគឺជារុក្ខជាតិហូបផ្លែម៉្យាងដែលមានរស់ជាតិយ៉ាងឆ្ងាញ់ពិសារ ហើយកន្លងមកពុំមានការដុះនៅក្នុងប្រទេសកម្ពុជាយើងនោះឡើយ ប៉ុន្តែ២ ទៅ ៣ ឆ្នាំនេះ គឺទើបនឹងមានវត្តមាននៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលកសិដ្ឋានគ្រីនហ្វាមកំពុងបណ្តុះកូនល្មើរបានជាង១លានដើម និងបានធ្វើការដាំដុះលើផ្ទៃដីជាង១០០ហិកតា នៅក្នុងចំការឃុំក្រាំងស្គារ និងឃុំចោងម៉ោង ដើម្បីផ្គត់ផ្គង់តម្រូវការរបស់អតិថិជននៅក្នុងស្រុក។

ម្ចាស់ភាគហ៊ុនចំការល្មើរ និងជាអ្នកជំនាញដាំដុះដើមល្មើរ លោក ទនហេង អាយុ៤១ឆ្នាំ បានឲ្យដឹងនៅល្ងាច ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២០នេះ បានបញ្ជាក់ឲ្យក្រុមអ្នកយកព័ត៌មានយើងដឹងថា៖ នៅកសិដ្ឋានគ្រីនហ្វាមទី១ ដែលមានផ្ទៃដី១០ហិកតា នៅក្នុងភូមិខ្សែត ឃុំចោងម៉ោង ស្រុកទឹកផុសនេះ លោកបានបណ្ដុះកូនល្មើរបានជាង១លានដើម សម្រាប់ធ្វើការដើមដុះនៅក្នុងកសិង្ឋានផង និងសំរាប់ធ្វើការលក់ចេញតាមតម្រូវការអតិថិជនផងដែរ ។ ដោយឡែកនៅក្នុងកសិដ្ឋានគ្រីនហ្វាមទី២ នៅក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ លោកបានដាំដុះដើមល្មើរបានចំនួន១៣០ហិកតារួចហើយ ។

លោក ទន ហេង បានបញ្ជាក់ថា៖ ដើមល្មើរមានច្រើនប្រភេទ តែកសិដ្ឋានលោកបានជ្រើសរើសទិញពូជល្មើរមកពីប្រទេសអេហ្ស៊ីប និងប្រទេសគុយវ៉ែត ដែលមាន៤ប្រភេទគឺ៖ ម៉ិចជោ  ដឹកល័រ  ឌីដេល័រ និងបាហ៊ី ដែលមានរស់ជាតិឆ្ងាញ់ជាគេ និងផ្លែល្មើរមានពណ៌ក្រហម និងពណ៌លឿងទុំ ។ ចំពោះការដាំដុះដើមវិញ គឺដើមល្មើរមិនពិបាកដាំឡើយ ដោយត្រូវយកគ្រាប់វាមកបណ្ដុះនៅក្នុងថង់តូចៗ ពេលវាធំបន្តិតយើងត្រូវបំបែកវាមកដាក់ក្នុងថង់ ឬផើងធំ នៅពេលមានអាយុ១ឆ្នាំ យើងនឹងយកវាទៅដាំក្នុងដីចំការ ថែទាំស្រោចទឹក ពេលមានអាយុ៣ឆ្នាំ វានិងចេញផ្កា និងផ្លែហើយ។

ប៉ុន្តែដើមញីវាចេញក្តឹបនិងផ្លែ ចំណែកដើមឈ្មោលមានតែផ្កែពុំមានផ្លែឡើយ   តែគេក៏មិនអាចសំគាល់ដើមញីឬឈ្មោលបាននៅពេលដើមតូចៗបានដែរ គឺរហូតវាចេញផ្កា និងផ្លែទើបដឹងដើមញីឬឈ្មោល   ហើយដើមល្មើរវិញវាមានអាយុកាលរហូតដល់ទៅ៧០ឆ្នាំទើបងាប់។ ចំពោះការទទួលផលវិញ ដើមល្មើរដែលចេញផ្លែនៅឆ្នាំទី១ វាមានពី២០ទៅ៣០គីឡូតែប៉ុណ្ណោះ ឆ្នាំទី២វានឹងមានផ្លែប្រមាណពី២០០ទៅ៣០០គីឡូ  និងឆ្នាំបន្តបន្ទាប់ក្នុង១ដើមៗវាអាចមានផ្លែពី៣០០ទៅ៥០០គីឡ ក៏មាន ទៅតាមសុខភាពនៃដើមរបស់វា ។

ម្ចាស់កសិដ្ឋានចំការល្មើរ ក៏សូមអំពាវនាវផងដែរដល់ប្រជាពលរដ្ឋអតិថិជនដែលមានចំណង់ចំ ណូលចិត្តដាំដើមល្មើរដើម្បីផ្គត់ផ្គង់ជីវភាពឬដាំលំអលំនៅឋាន ទីកំសានក៏បាន គឺអាចមកទាក់ទងនៅកសិដ្ឋានគ្រីហ្វាម របស់លោកបាននៅក្នុងភូមិខ្សែត ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងដែលតម្លៃកូនល្មើរក្រោមអាយុ១ឆ្នាំ ក្នុង១ដើមថ្លៃ ៧ដុល្លារ និងបើដើមវាមានអាយុ៣ឆ្នាំចេញផ្កាផ្លែលហើយនោះ ក្នុង១ដើមថ្លៃ១៥០ដុល្លារ។ ដោយឡែក តម្លៃផ្លែល្មើរនៅក្នុងទីផ្សារកម្ពុជាបច្ចុប្បន្ន មានតម្លៃពី ១៥ដុល្លារ ទៅ២៥ដុល្លារ ទៅតាមគុណភាពនៃផ្លែល្មើរ៕ធ.ដ

ដោយ សុក្ខារិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner