ម៉ូតូ២គ្រឿង បានទាក់ដៃចង្កូតគ្នាបណ្តាលឲ្យដួលចូលក្រោមកង់រថយន្តកុងតឺន័រ កិនស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរង របួសធ្ងន់ បន្ទាប់ពីជិះម៉ូតូទាក់ដៃចង្កូតគ្នាហើយក៏ដួលស្របពេលដែលមានរថយន្តកុងតឺន័រមកពីក្រោយកិនចំ បង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៥និង២០ នាទី ល្ងាចថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ត្រង់ចំណុចមុខផ្សារញូវថោន អូរដឹម នៅក្នុងភូមិអង្គសង្កាត់ចោមចៅ ទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ លូ ឡា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើការរោងចក្រជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលក្នុងផ្សារ សែនមនោរម្យ នៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានស្រុកកំណើតនៅភូមិ ថ្មគុប ឃុំអម្លាំង ស្រុកស្ពង ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកឌ្រីមសង់ C125 ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាក លេខ កំពង់ស្ពឺ1M.5758ជាម្ចាស់ម៉ូតូជិះពីក្រោយ។ ចំណែកឯអ្នកឌុបត្រូវជាមិត្តភ័ក្តរងរបួសធ្ងន់មិនត្រូវបានស្គាល់អត្តសញ្ញាណ នោះទេ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញ ម៉ូតូមួយគ្រឿងឌុបគ្នាពីរនាក់តាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅ ពីកើតមកលិច ក្នុងល្បឿនលឿនល្មម។ ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ចេញពីការ៉ាស់សាំងជិះបញ្ច្រាស់ទឹសបានមកប៉ះទាក់នឹងដៃចង្កូតបណ្ដាលឱ្យម៉ូតូជនរងគ្រោះដួលស្របពេលនោះ ក៏មានរថយន្តកុងតឺន័រមួយគ្រឿងដែលអ្នកឃើញហេតុការណ៍ បានចាំស្លាកលេខ 4A.0148 ដែលបើកតាមបណ្តោយផ្លូវជាតិ លេខ៤ស្របទឹសគ្នាកិនចំជនរងគ្រោះបាក់ដៃបែកថ្គាមស្លាប់ភ្លាមៗ​នៅនឹងកន្លែង​ម្នាក់ជាអ្នកជិះពីក្រោយ និងម្នាក់ទៀតរងរបួសធ្ងន់ជាអ្នកឌុប បន្ទាប់មកក៏មានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យលោកសង្ឃដើម្បីសង្គ្រោះជីវិតផងដែរ។

ភ្លាមៗរថយន្តដែលកិនជនរងគ្រោះបានបើកចេញពីកន្លែងកើតហេតុបាត់ព្រមទាំងម៉ូតូមួយគ្រឿងទៀតដែលចេញពីការរ៉ាសសាំង ជិះបញ្ច្រាស់ទិសក៏បានចាកចេញពីកន្លែងកើតហេតុនេះបាត់ដែរ។ ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ​ចុះមកវាស់វែងយកម៉ូតូទៅរក្សាទុករង់ចាំប្រគល់ឲ្យសាច់ញាតិ នៅពេលក្រោយ និងស្រាវជ្រាវតាមរករថយន្ត និងម៉ូតូបង្កដើម្បីចាប់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ចំណែកសាកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ធ.ដ

ដោយ៖  ជីម  ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner