ស.ស.យ.ក.នាំយកថវិកាវិភាគទានរបស់សមាជិក សមាជិកា និងសប្បុរសជនប្រគល់ជូនរាជរដ្ឋាភិបាល

ភ្នំពេញ៖ ឆន្ទៈ ស្មារតី និងការចូលរួមយ៉ាងមុះមុតជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រឆាំងកូវីដ១៩ សហភាពសហព័ន្ធយុវជនកម្ពុជា បាននាំយកថវិកាវិភាគទានរបស់សមាជិក សមាជិកា និងសប្បុរសជន ដែលបានចូលរួមបរិច្ចាគតាមរយៈ ស.ស.យ.ក. សរុបចំនួន១២៥,០០០ដុល្លារ ប្រគល់ជូនរាជរដ្ឋាភិបាល តាមរយៈលោក សេង ទៀង ។

ថវិកាវិភាគទាន ជាការគាំទ្រ និងចូលរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីប្រើប្រាស់សម្រាប់ការទិញវ៉ាក់សាំងជំងឺកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ទន្ទឹមនឹងការចូលរួមបរិច្ចាគជាថវិកា សហភាពសហព័ន្ធយុវជនកម្ពុជា បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយៈការបន្តអនុវត្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់ នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលយុទ្ធនាការ ទទួលបានការចូលរួមយ៉ាងផុលផុសពីសមាជិក សមាជិកា និងយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. រាជធានី-ខេត្ត ទាំង២៥។

តាមរយៈមូលនិធិ ស.ស.យ.ក ដូចជាតាមរយៈការចូលរួមឧបត្ថម្ភពីបណ្តាសប្បុរសជន និងដៃគូរសហការនានា គណៈកម្មាធិការកណ្តាល ស.ស.យ.ក. បានឧបត្ថម្ភសម្ភារចាំបាច់រួមមាន៖ ម៉ាស់ចំនួន៥០ម៉ឺនម៉ាស់ សាប៊ូលាងដៃ ១០៨០០ដុំ និងបដាអប់រំផ្សព្វផ្សាយចំនួន ៣០០០បដា ដើម្បីអោយសមាជិក សមាជិកាខ្លួន បន្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner