អនុរដ្ឋលេខាធិការក្រសួងផែនការ ច្រានចោលគណនី Telegram មួយ ដែលយករូបថតរបស់លោក ដាក់ឈ្មោះ ឈរ ផល្លី ហើយផ្ញើសារ ទៅបំផុសបំផុល ក្នុងចេតនាក្លែងបន្លំ និងឆបោក

ភ្នំពេញ៖  ដោយសារតែថ្មីៗនេះ មានជនអនាមិកបានបង្កើតគណនី និងក្រុមទំនាក់ទំនងការងារតាមប្រព័ន្ធ Telegram ប្រើប្រាស់រូបថត ឯកឧត្តម លី ចាន់សុភក្តី អនុរដ្ឋលេខាធិការ នៃក្រសួងផែនការ ក្រោមការប្រើប្រាស់ឈ្មោះ ឈរ ផល្លី ហើយក៏បានធ្វើការទំនាក់ទំនងទៅ Telegram មួយចំនួន ក្នុងគោលបំណងទុច្ចរិតធ្វើឲ្យមានការភ័ន្តច្រឡំ បំផុសបំផុល និងចេតនាមិនល្អ។

ឯកឧត្តម លី ចាន់សុភក្តី បានច្រានចោល រាល់ព័ត៌មានដែលពាក់ព័ន្ធដល់ការប្រើប្រាស់ Telegram មួយនេះដែលមានប្រើរូបថត និងឈ្មោះលោកផ្ទាល់ តាមប្រព័ន្ធ Telegram នេះ។

ក្នុងករណីនេះ ឯកឧត្តម បាននិងកំពុងស្រាវជ្រាវ និងបានផ្តល់ដំណឹងដល់សមត្ថកិច្ចរួចរាល់ផងដែរ ក្នុងការស្វែងរកជនបង្ករមកទទួលខុសត្រូវចំពោះមុខច្បាប់អោយខានតែបាន៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner