លោក ជា រិទ្ធ បោះបង់អាជីពជាគ្រូបង្រៀន នៅមហាវិទ្យាល័យ ងាកធ្វើគ្រូប្រដាល់ដើម្បីជួយលើកស្ទួយគុនខ្មែរ

អតីតអ្នកប្រដាល់គុនខ្មែរក្នុងទស្សវតន៍៩០ លោក ជា រិទ្ធ ងាកមកចូលរួមចំណែក​អភិវឌ្ឍ​លើក​ស្ទួយ​វិស័យកីឡាគុនខ្មែរ ​ ធ្វើជា​គ្រូជំនួយក្រុមជម្រើសរើសជាតិ និងជាអនុគណៈកម្មការ​មន្ត្រី​ចៅ​ក្រម​សហព័ន្ធ​កីឡាប្រដាល់គុនខ្មែរ ដោយលោកសុខចិត្តលះបង់អាជីពជាគ្រូបង្រៀនភាសាអង់គ្លេស នៅ​មហា​វិទ្យាល័យ ។

លោក ជា រិទ្ធ ​បានអះអាងថា មុន​មកកាន់តំណែង​ជាគ្រូជំនួយ​ក្រុម​ជម្រើស​ជាតិ លោក​គឺជា​ម្ចាស់​​ក្លិបប្រដាល់មួយ និងជាគ្រូបង្រៀនភាសា​អង់គ្លេស​​​​ នៅសកលវិទ្យាល័យ​​៤ នៅខេត្តសៀមរាប ។ អតីត​អ្នកប្រដាល់រូបនេះ អះអាងទៀថា កក្តាដែលជម្រុញលោកសម្រេចចិត្តបោះបង់​អាជីព​ជាគ្រូ​បង្រៀន ​ងាកមកជួយអភិវឌ្ឍលើក​ស្ទួយ និងអភិរក្សវិស័យកីឡាគុនខ្មែរ ជាកីឡាអត្តសញ្ញាណជាតិ ជាពិសេស លោក​ចង់ចែករំលែកចំណេះ​ដឹងលើកីឡា​បូរាណមួយនេះ តាមរយៈការស្រាវ​ជ្រាវអ្វី​ដែលជាច្បាប់​លក្ខ​ន្តិកៈថ្មីៗ ​នៅអន្តរជាតិ មកកែប្រែជួយឲ្យគុនខ្មែររីកចំរើន ​។

សូមបញ្ជាក់ថា លោក ជា រិទ្ធ គឺជាអតីតអ្នកប្រដាល់គុនខ្មែរមួយរូប ក្នុងអំឡុងឆ្នាំ១៩៩៦ និង​១៩៩៧ ដែលកាលនោះ លោកឡើងសង្វៀនដើម្បីស្វែងរកប្រាក់ផ្គត់ផ្គង់ការសិក្សា រហូតបញ្ចប់​សញ្ញា​​បត្រ​អនុបណ្ឌិត លោកក៏បានក្លាយជាគ្រូបង្រៀនភាសាអង់គ្លេស នៅមហាវិទ្យាល័យ ដោយ​​សម្រេច​ចិត្ត​សម្រាកពីអាជីពប្រដាល់មួយរយៈធំ ។ ប៉ុន្តែក្រោយមក ជា រិទ្ធ ក៏ចាប់​​យកអាជីពចាស់វិញ គឺចាប់ផ្តើម​បង្ហាត់​ប្រដាល់គុនខ្មែរ និង​កាន់តំណែងជាប្រធានក្លិបគុហារព្រហ្មជ័យ ដោយសហព័ន្ធកីឡាប្រដាល់​គុន​ខ្មែរ ​​មើល​ឃើញ​ពីសមត្ថភាព និងចំណេះដឹងបង្ហាត់គុនខ្មែរ ជាពិសេសផ្នែក​ភាសា​អង់គ្លេស​ទើប​ សហព័ន្ធ​​​​​​​​​សម្រេចតែងតាំង លោកជាអនុគណៈកម្មការមន្ត្រីចៅក្រម និងជាគ្រូជំនួយ​ក្រុមជម្រើស​ជាតិ​ ទទួល​​បន្ទុកជាមន្រ្តីទំនាក់ទំនងអន្តរជាតិ​ផងដែរ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner