ការពិត !យោធាអាមេរិកបាត់បង់ជីវិតនៅសង្គ្រាមលោកទី2 តិចជាងពលរដ្ឋអាមេរិកបាត់បង់ជីវិតដោយសារកូវីដ19

បរទេស ៖ ជាតួលេខគួរឲ្យភ្ញាក់ផ្អើលដែលត្រូវបានចេញផ្សាយដោយ the Business Insider នៅថ្ងៃសុក្រនេះបានបង្ហាញថា គិតមកត្រឹមពេលនេះចំនួនពលរដ្ឋអាមេរិកដែលបានបាត់បង់ជីវិតដោយសារវិរុសកូវីដ19បានកើនឡើងលើសចំនួនយោធាអាមេរិកដែលបានពលីជីវិតនៅក្នុងសម័យសង្គ្រាមលោកលើកទី 2 ទៅទៀត។

យោងតាមតួលេខដែលមាននៅក្រសួងទទួលបន្ទុកកិច្ចការងារអតីតយុទ្ធជនអាមេរិកបានបង្ហាញថា យោធាអាមេរិកដែលបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមលោកទី 2 ដែលជាសង្គ្រាមបង្ហូរឈាមដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រមនុស្សលោកនោះមានចំនួនប្រមាណជា 291.557នាក់ ប៉ុន្តែបើយើងក្រឡេកទៅមើលតួលេខពលរដ្ឋអាមេរិកដែលស្លាប់ដោយសារកូវីដ19 គិតត្រឹមថ្ងៃព្រហស្បតិ៍វិញគឺមានរហូតទៅដល់ 291,754 នាក់ជាតួលេខដែលបានបង្ហាញដោយសកលវិទ្យាល័យ JohnHopkins ។

កាលពីខែមេសាកន្លងទៅចំនួនអ្នកស្លាប់ដោយសារកូវីដ19 នៅអាមេរិកគឺត្រូវបានគេដឹងដែរថា មានចំនួនច្រើនជាងយោធាអាមេរិកដែលស្លាប់នៅក្នុងសង្គ្រាមវៀតណាម ហើយលើសចំនួនយោធាអាមេរិកដែលបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមសំខាន់ៗគិតចាប់តាំងតែពីឆ្នាំ 1945 ផងដែរ។ ប៉ុន្តែវាមានចំនួនប្រហែលទៅនឹងពាក់កណ្តាលនៃចំនួនពលរដ្ឋអាមេរិកស្លាប់នៅក្នុងសង្គ្រាមស៊ីវិលរបស់អាមេរិកដែលត្រូវបានគេដឹងថាមានចំនួនដល់ទៅ 620,000 នាក់កាលពីសម័យអតីតកាល។

គួរឲ្យដឹងដែរថា គិតមកដល់ពេលនេះតួលេខឆ្លង និងស្លាប់ដោយសារកូវីដរបស់អាមេរិកបានកើនឡើងលើសប្រទេសណាៗទាំងអស់លើសាកលលោកគឺប្រមាណជាង15.5 លានករណីឆ្លងគិតត្រឹមថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner