ជើងហោះហើរពីទីក្រុងវូហាន ទៅកាន់ទីក្រុងប៉េកាំង ចាប់ផ្តើមបើកឡើងវិញហើយ បន្ទាប់ពីបិទដោយសារ COVID-19

អត្ថបទដោយ៖
Kien Sereyvuth

ចិន៖ អស់រយៈពេលជាច្រើនខែនៃការផ្អាកការហោះហើរនោះ ជើងហោះហើរត្រង់រវាងទីក្រុងវូហាន និងទីក្រុងប៉េកាំង បានចាប់ផ្តើមបើកវិញហើយ នៅរសៀលថ្ងៃអង្គារម្សិលមិញ ជាមួយនឹងអ្នកធ្វើដំណើរក្រុមលើកដំបូង បន្ទាប់ពីត្រូវបានបិទ ដោយសារការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មី នេះបើតាមសារព័ត៌មាន CGTN នៅយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។

ក្រោយពីបិទទីក្រុងអស់រយៈពេល៧៦ថ្ងៃ ទីក្រុងវូហាន បានបើកឡើងវិញនៅថ្ងៃទី០៨ ខែមេសាកន្លងមក ជាមួយនឹងរថភ្លើងក្រោមដី និង រថភ្លើង ខណៈជើងហោះហើរក៏បានបើកដំណើរការឡើងវិញទាំងស្រុងផងដែរ ។ បើតាមក្រុមហ៊ុន China Southern Airlines ការធ្វើដំណើរទៅមករវាងអាកាសយានដ្ឋាន Wuhan Tianhe International Airport និងអាកាសយានដ្ឋាន Beijing Daxing International Airport នឹងធ្វើឡើងជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃទី២៧ ខែមិថុនាខាងមុខ ។

ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗទៀត ក្នុងនោះមានដូចជា China Eastern Airlines និងក្រុមហ៊ុន Air China ក៏កំពុងធ្វើការ ដើម្បីចាប់ផ្តើមការហោះហើរឡើងវិញរវាងទីក្រុងទាំងពីរផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner