អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៧.៣លាននាក់ ក្នុងនោះស្លាប់ជាង៤១ម៉ឺននាក់ និងជាសះស្បើយជាង៣.៦លាននាក់

អត្ថបទដោយ៖
Kien Sereyvuth

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧លាន៣១ម៉ឺន៦ពាន់៨២០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤១ម៉ឺន៣ពាន់៦២៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣លាន៦០ម៉ឺន២ពាន់៥០២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ។

បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។

ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖

១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៤ម៉ឺន៥ពាន់៥៤៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១១ម៉ឺន៤ពាន់១៤៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧៨ម៉ឺន៨ពាន់៨៦២នាក់ ។

២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៧៤ម៉ឺន២ពាន់៨៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៨ពាន់៤៩៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣២ម៉ឺន៥ពាន់៦០២នាក់ ។

៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៤៨ម៉ឺន៥ពាន់២៥៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៦ពាន់១៤២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៤ម៉ឺន២ពាន់៣៩៧នាក់ ។

៤-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៩ពាន់១៤០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៨៨៣នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ។

៥-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៩ពាន់៤៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១៣៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner