អគ្គស្នងការដ្ឋាននគរបាលជាតិបដិសេធការចាប់ខ្លួនសកម្មជនថៃអាវក្រហម

អត្ថបទដោយ៖
Kien Sereyvuth

  អគ្គស្នងការដ្ឋាននគរបាលជាតិ បានបដិសេធនៅថ្ងៃនេះ ជុំវិញការចោទប្រកាន់ថា កម្ពុជាបានចាប់ខ្លួនសកម្មជន អាវក្រហមរបស់ថៃម្នាក់។ បុរសជនជាតិថៃម្នាក់ឈ្មោះ វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) អាយុ៣៧ឆ្នាំ ដែលជាសកម្មជននយោបាយក្រុមអាវក្រហមថៃ ត្រូវបានកាសែតថៃផ្សាយថា ត្រូវបានចាប់ខ្លួន បញ្ចូលឡាននៅ រាជធានីភ្នំពេញដោយមនុស្សមួយក្រុម កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ដែលការចាប់ខ្លួន នោះ មិនមានការ បញ្ជាក់ថាជាអំពើរបស់ក្រុមណាមួយនោះឡើយ។ ឈ្មោះ វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ ត្រូវគេ និយាយថាបានរត់ ភៀសខ្លួនពីប្រទេសថៃ មកស្នាក់អាស្រ័យនៅក្នុងប្រទេសកម្ពុជា និងបុគ្គលរូបនោះ ត្រូវបានអា ជ្ញាធរថៃចោទប្រ កាន់ពីបទប្រមាថព្រះមហាក្សត្រថៃ តាំងពីឆ្នាំ២០១៤ នោះមក។ កាលពីថ្ងៃទី៨មិថុនា សមាជិក ក្រុមអាវក្រហម របស់ថៃមួយចំនួនក្នុងក្រុងបាងកក បានលើកគ្នាទៅតវ៉ានៅមុខស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ទាមទាររក ការ ស៊ើបអង្កេតលើករណី លោកវ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ ដែលពួកគេចោទថាត្រូវបានចាប់ខ្លួននៅ រាជធានី ភ្នំពេញ នោះ។ មន្ត្រីនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ត្រូវបានគេដកស្រង់ សម្តីថ្ងៃទី៩មិថុនានេះ បដិសេធថា សមត្ថកិច្ចកម្ពុជាពុំបានចាប់ឬអនុវត្តច្បាប់ចំពោះសកម្ម ជនអាវក្រហមថៃ ដែលស្នាក់អាស្រ័យនៅកម្ពុជាទេ។ មន្ត្រីអគ្គស្នងការដ្ឋាននគរបាលជាតិបានថ្លែងថាគេកំពុងស្រាវជ្រាវលើហេតុការណ៍ ចាប់ខ្លួននេះ និងពិនិត្យមើល ខ្សែវីដេអូកាមេរ៉ាបង្កប់នានាបើសិនជាមានជាប់ពាក់ព័ន្ធនឹង បញ្ហាចាប់ជំរិតនេះ។ ទោះជាយ៉ាងណាក៏ដោយសេច ក្តីរាយការណ៍ចុងក្រោយមួយពីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា បុរសជនជាតិថៃម្នាក់ឈ្មោះ វ៉ាន់ឆាឡឺម សាតស័ក្តិ សិទ្ធ បានអវត្តមានពីកម្ពុជាតាំងពីឆ្នាំ២០១៧។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner