ខេត្តព្រះសីហនុនិងចក្ខុវិស័យសេដ្ឋកិច្ចរបស់កម្ពុជា
អភិបាលខេត្តព្រះសីហនុ កំពុងស្ថិតក្នុងការពិចារណានូវជំរើស២ទាក់ទងនឹងបញ្ហាមួយដែលក្រុមសារព័ត៌មាន រិះគន់អំពីការចាក់ដីចូលក្នុងសមុទ្ទក្នុងស្រុកស្ទឹងហាវ។ សូមជំរាបថាសកម្មភាពចាក់ដីណាមួយចូលក្នុងទឹកស្ទឹង ឬសមុទ្ទ ត្រូវបានចាត់ទុកជាអំពើខុសច្បាប់និងបំផ្លាញបរិស្ថានថែមទៀត។ នៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះ សីហនុ សេចក្តីរាយការណ៍រិះគន់ថ្មីៗ បានចោទថាមានការចាក់ដីចូលក្នុងសមុទ្ទ ដែលការចាក់ដីនោះ ត្រូវបានគេរក ឃើញថាដើម្បីបង្កើតជាកន្លែងជួសជុលទូកនិងកាណូតខូចដែលកន្លងមក អ្នកនេសាទដែលគ្មានកន្លែងជួសជុល តែងយកទូកនិងកាណូតរបស់ខ្លួនច្រើនពាន់គ្រភងទៅប្រទេសវៀតណាមឬប្រទេសថៃ ដែលករណីនេះបានធ្វើឲ្យ ខាតប្រាក់ច្រើនក្នុងមួយឆ្នាំៗ។ អភិបាលខេត្តព្រះសីហនុលោកគួច ចំរើន ក្នុងសន្និសីទកាសែតនាថ្ងៃទី៩មិថុនា នេះ បានថ្លែង ប្រាប់អ្នកកាសែតនូវបញ្ហានានាដែលកើតឡើងជាមួយនឹងភាពអល់អែកមិនទាន់សម្រេចចិត្តលើ បញ្ហានេះ
ខេត្តព្រះសីហនុដែលកំពុងអភិវឌ្ឍន៍ គឺជាខេត្តមួយដែលកំពុងមានបញ្ហាចម្រូងចម្រាស់ខ្លាំងលើកិច្ចការមួយចំនួន ដែលទាក់ទងនឹងបញ្ហារិះគន់ដីធ្លី, ការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនបរទេសជាពិសេសក្រុមហ៊ុនចិន និងបញ្ហាមួយ ចំនួនដទៃទៀត។
ទោះជាយ៉ាងណាក៏ដោយ លោកអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្នុងខេត្តទាំងមូលដែលមានជាតិ សាសន៍ផ្សេងៗរស់នៅប្រមាណជា៥០ជាតិសាសន៍ ការបណ្តាក់ទុនវិនិយោគ មិនមែនមានតែជនជាតិចិនតែមួយ នោះឡើយ។
ខេត្តព្រះសីហនុ គឺជាខេត្តមួយដែលបានធ្វើកិច្ចការខ្លាំងបំផុតវេលាចុងក្រោយនេះដើម្បីរកការទាក់ទាញអ្នក វិនិ យោគបរទេសនិងវិស័យទេសចរណ៍។ យោងតាមលោកអភិបាលខេត្តគួចចំរើន ការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុង ខេត្តដែលជាប់នឹងមាត់សមុទ្ទនេះ បានរៀបចំជួសជុលនិងបំពាក់សម្ភារៈនានាបានច្រើននិងនោះរួមមានការរៀប ចំធ្វើផ្លូវនានាចំនួន៣៤ខ្សែ, ការរៀបចំឆ្នេរសាធារណៈឲ្យស្អាតដើម្បីពលរដ្ឋនិងទេសចរណ៍បានធ្វើដំណើរនិង កំសាន្តសាឡើងវិញក្រោយការរៀបចំសាជាថ្មីរយៈពេលប្រមាណជិតមួយឆ្នាំកន្លងមកនេះ ជាពិសេសតាម បណ្តោយឆ្នេរសមុទ្ទប្រវែងជាង៩គីឡូម៉ែត្រដែលលាតសន្ធឹងចាប់ពីអូរឈើទាល រហូតដល់ពយឆ្នេរជំទាវម៉ៅ ជាមួយនឹងការរៀបចំដាក់ជាផ្លូវបេតុងដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរណ៍ធ្វើដំណើរកំសាន្តផង ដែរ។ ខេត្តព្រះសីហនុ ដែលគេបានដាក់ឈ្មោះថាខេត្តនៃតារារះទិសនីរតី គឺជាខេត្តដែលអ្នកទេសចរណ៍អាចធ្វើ ដំណើរតាមផ្លូវទឹក, ផ្លូវគោកឬផ្លូវអាកាស មកកំសាន្តបាន និងនៅក្នុងខេត្តនោះ សំណង់អគារខ្ពស់ៗកម្ពស់ពី៥ ជាន់ឡើងទៅលើ មានចំនួនជាង៥០០សំណង់ និងគ្រោងប្រែក្លាយជាក្រុងទំនើបមួយរបស់កម្ពុជាដែលនឹងអាច ក្លាយជាក្រុងហុងកុងឬប្រទេសសឹង្ហបុរីទី២របស់អាស៊ាន។