សម្តេចក្រឡាហោមសខេងជម្រុញមន្ត្រីក្រោមបង្គាប់ដោះស្រាយរឿងរ៉ាវពាក់ព័ន្ធកិត្តិយសក្រសួងមហាផ្ទៃ

អត្ថបទដោយ៖
Kien Sereyvuth

 ការផ្សាយនានាដែលបង្ហាញភាពអាស្រូវដល់មន្ត្រីខ្លះពាក់ព័ន្ធនឹងកិត្តិយសក្រសួងមហាផ្ទៃ បានជម្រុញឲ្យសម្តេច ក្រឡាហោមសខេង បានដាក់បទបញ្ជាឲ្យអង្គភាពក្រោមបង្គាប់ត្រូវដោះស្រាយរឿងរ៉ាវដែលជាប់ពាក់ព័ន្ធត្រូវមាន ភាពដាច់ស្រឡះ។ ក្នុងកិច្ចប្រជុំមួយរបស់ក្រសួងមហាផ្ទៃថ្ងៃនេះ សម្តេចក្រឡាហោម ស ខេង បានជំរុញឲ្យអគ្គា ធិការដ្ឋានប្រមូល និងដោះស្រាយនូវរាល់រឿងរ៉ាវ និងរឿងអាស្រូវនានាទាំងអស់ ដែលជាប់ពាក់ព័ន្ធនឹងមន្ត្រីក្រ សួងមហាផ្ទៃ។ សម្តេចក្រឡាហោម បានជំរុញណែនាំដល់អគ្គាធិការដ្ឋាន ត្រូវទទួល និងប្រមូលយកពាក្យបណ្តឹង នានាជាលាយលក្ខណ៍អក្សរ ឬក៏ជាការផ្សព្វផ្សាយតាមសារព័ត៌មាន ឬតាមបណ្តាញសង្គមផ្សេងៗពីគ្រប់ប្រភព ដែលទាក់ទងទៅនិងរឿងរ៉ាវ ក៏ដូចជារឿងអាស្រូវរបស់មន្រ្តីក្រោមចំណុះក្រសួងមហាផ្ទៃ យកមកដោះស្រាយឲ្យ អស់ និងឈរលើគោលការណ៍ច្បាប់ជាមូលដ្ឋានប្រកបដោយយុត្តិធម៍។
  សម្តេចក្រឡាហោម បានចាត់ទុកថា ការសរសេរតាមបណ្តាញសង្គម គឺជាប្រភេទពាក្យបណ្តឹងមួយតាមរយៈ សារពត៌មាន ឬតាមប្រព័ន្ធអេឡិចត្រូនិកផ្សេងៗ និងសម្តេច បានជម្រុញដល់មន្រ្តីអធិការកិច្ច ក៏ដូចជាមន្រ្តីសវន កម្ម  ត្រូវតែតម្កល់យុត្តិធម៌ជាចម្បង និងត្រូវធ្វើការដោយភាពត្រឹមត្រូវយុត្តិធម៌ និងមិនលំអៀង។
សូមជម្រាបថា ក្នុងឆ្នាំ២០១៩ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្តឹងចំនួន៨៥៣សំណុំរឿង ដោយក្នុងនោះទទួលបានពីប្រភពជាច្រើនរួមមាន តាមរយៈក្រសួងមហាផ្ទៃផ្ទាល់, តាមបញ្ជារបស់ថ្នាក់ដឹកនាំ, តាមសំណើអន្តរាគមន៍ និងតាមរយៈសារព័ត៌មាននានា។ ក្នុងចំណោមពាក្យបណ្តឹងទាំង៨៥៣នោះ អគ្គាធិការ ដ្ឋាន បានចាត់មន្រ្តីជំនាញចុះធ្វើអធិការកិច្ច, អង្កេតស្រាវជ្រាវ ព្រមទាំងបានស្នើសុំគោលការណ៍ពិនិត្យ សម្រេច ដោយបង្វែរទៅសមត្ថកិច្ចពាក់ព័ន្ធ និងសាម៉ីដើមបណ្តឹងតាមនីតិវិធីច្បាប់។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner