អំណោយព្រះមហាក្សត្រនិងសម្តេចម៉ែចែកជួនពលរដ្ឋរងគ្រោះនៅកំំពង់ស្ពឺ

អត្ថបទដោយ៖
Kien Sereyvuth

 អំណោយរបស់ព្រះមហាក្សត្រនិងសម្តេចម៉ែ បានចែកជួនពលរដ្ឋ៣៤២គ្រួសារដែលរងគ្រោះដោយសារ ខ្យល់ កន្ត្រាក់ក្នុងខេត្តកំពង់ស្ពឺ។ ព្រះរាជអំណោយរបស់ព្រះអង្គទាំងទ្វេរ បានចែកជួនដល់ពលរដ្ឋរងគ្រោះក្នុងឃុំសំបូរ ឃុំសំរោងទង និងឃុំត្រពាំងគង នៃស្រុកសំរោងទងកាលពីថ្ងៃទី៨មិថុនា តាមរយៈសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង។ ព្រះរាជអំណោយចែកជួនពលរដ្ឋរងគ្រោះដោយសារ គ្រោះធម្មជាតិទាំងនោះរួមមាន ក្នុងមួយគ្រួសារៗទទួលបានអង្ករ ៥០គីឡូក្រាម, ឃីត១កញ្ចប់ ដែលរួមមានមុង១ ភួយ១ សារុង១ និងក្រមា១, មី១កេស ត្រីខ១០កំប៉ុង កៅស៊ូតង់ចំនួន១ផ្ទាំង សាប៊ូ៥ដុំ អាវយឺត១ និងថវិកាចំនួន ៨០ម៉ឺនរៀលសម្រាប់ប្រជារាស្រ្តរងគ្រោះធ្ងន់ធ្ងរដែលមានចំនួន២១គ្រួសារ និងថវិកា ៤០ម៉ឺនរៀលសម្រាប់ប្រជា រាស្រ្តរងគ្រោះស្រាលដែលមានចំនួន៣២១គ្រួសារ៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner