គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា ស៊ីហ្គេម នៅកម្ពុជា បានបន្តពិភាក្សាលម្អិតលើផែនការ ពិធីបើក-បិទ ស៊ីហ្គេម ២០២៣

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ CAMSOC បានដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការពិធីបើក-បិទ ដោយបានពិភាក្សាពីពង្រាងនៃផែនការលម្អិតនៃពិធីបើក-បិទនេះ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បញ្ជាក់ថា ថ្ងៃនេះផ្តោតការយក ចិត្តទុក ដាក់ ទៅលើគ្រោងឆ្អឹងនៃផែនការពិធីបើក-បិទ ដ៏មានសារៈសំខាន់ដែលបង្ហាញពីសក្តានុពលនៃវប្បធម៌ជាតិ សេដ្ឋកិច្ច ទេសរណ៍ជាតិ ឬវិស័យជាតិទាំងមូល នៅក្នុងពិធីដ៏សំខាន់ទាំងពីរ ដែលជាប្រវត្តិសាស្ត្រ ជាលើកដំបូងរបស់កម្ពុជា។ អង្គប្រជុំក៏បានលើកឡើងនូវពិធីរត់ភ្លើងគុបឬហៅថា ភ្លើងអទិទេព្យកីឡា ដើម្បីរត់ចូលមកក្នុងពិធីបើក និងមានទស្សនីយភាពធំៗអ្វីខ្លះ។ ការរត់ភ្លើងគុបនេះនឹងអាចរៀបចំ ដំបូង នៅតំបន់ប្រាសាទអង្គរវត្ត ហើយបន្តរៀបចំរត់ភ្លើគុបនេះនៅបណ្តាប្រទេសទាំង១០ ផ្សេងទៀត ក្នុង តំបន់អាស៊ីអាគ្នេយ៍ ហើយចុងក្រោយរត់ចូលមកកម្ពុជា នៅតាមបណ្តាខេត្តនានា និងតាមដងផ្លូវអមបឹង ទន្លេសាប មុនចូលដល់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងពិធីបើកស៊ីហ្គេម ២០២៣ ជាផ្លូវការ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner