សម្ដេចតេជោ ហ៊ុនសែន ថ្លែងថា តាមរយៈការនាំផ្លែស្វាយចេញទៅប្រទេសចិន នឹងផ្តល់ការងារ និងប្រាក់ចំណូលកាន់តែច្រើន សម្រាប់ប្រជាពលរដ្ឋ ជាពិសេស នៅក្នុងដំណាក់កាលដែលប្រទេសយើង កំពុងប្រឈមនឹងជំងឺកូវីដ-១៩
នៅលើទំព័រហ្វេសប៊ុកផ្លូវការនារសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអបអរសាទរ និងកោត សរសើរចំពោះការខិតខំរបស់ក្រសួងកសិកម្ម ក្នុងការបើកទីផ្សារស្វាយស្រស់កម្ពុជា ទៅកាន់ប្រទេស ចិន នេះជាដំណឹងល្អសម្រាប់បងប្អូនប្រជាកសិករ ម្ចាស់ចំការ និងពាណិជ្ជករដែលកំពុងវិនិយោគលើ ដំណាំស្វាយ ដែលកំពុងមានក្តីកង្វល់ ព្រោះមានចំការជាច្រើនដែលមានស្វាយទុំជ្រុះចោល ហើយតម្លៃ ស្វាយ បានធ្លាក់ចុះយ៉ាងច្រើន ។ ដូច្នេះ តាមរយៈការនាំផ្លែស្វាយចេញទៅប្រទេសចិន នឹងផ្តល់ការងារ និងប្រាក់ចំណូលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ ជាពិសេស នៅក្នុងដំណាក់កាលដែលប្រទេស យើងកំពុងប្រឈមនឹងជំងឺកូវីដ-១៩ ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកដូច្នេះថា ៖ ខ្ញុំ សូមអបអរសាទរ និងកោតសរសើរចំពោះការខិតខំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុង ការបើកទីផ្សារស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០, នេះ គឺកម្ពុជា និងមិត្តចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការលើ “លក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន” ។
ជាមួយនេះ សម្ដេចក៏បានអរគុណចំពោះឯកអគ្គរដ្ឋទូតចិន និងមន្រ្តីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម ជំរុញការងារនេះ រហូតឈានដល់កិច្ចព្រមព្រៀងគ្នាជាផ្លូវការនៅថ្ងៃនេះ ។ នេះជាដំណឹងល្អ សម្រាប់បងប្អូន ប្រជាកសិករ ម្ចាស់ចំការ និងពាណិជ្ជករ ដែលកំពុងវិនិយោគលើដំណាំស្វាយ ដែល កំពុងមានក្តីកង្វល់ ព្រោះ មានចំការជាច្រើន ដែលមានស្វាយទុំជ្រុះចោល ហើយតម្លៃស្វាយ បានធ្លាក់ ចុះយ៉ាងច្រើន។
សម្ដេចតេជោ បន្តថា បើតាមព័ត៌មានទទួលបាន គឺមានអាជីវករ បានដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ ស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនចំនួន ២០ លើផ្ទៃដី ២១,២៨៦ ហិកតា ។ យើងសង្ឃឹមថា ក្រោយពីអគ្គនាយកដ្ឋានកសិកម្ម ចុះត្រួតពិនិត្យ និងវាយតម្លៃ លើចម្ការស្វាយ និង ទីតាំងវេចខ្ចប់រួចហើយ គឺនឹងឈានដល់ការនាំចេញផលិតផលស្វាយខ្មែរ នៅពេល ឆាប់នេះមិនខាន ។ តាមរយៈការនាំផ្លែស្វាយចេញទៅប្រទេសចិន នឹង ផ្តល់ការងារ និងប្រាក់ចំណូល កាន់តែច្រើនសម្រាប់ប្រជា ពលរដ្ឋ ជាពិសេស នៅក្នុងដំណាក់កាលដែល ប្រទេសយើងកំពុងប្រឈម នឹងជំងឺកូវីដ១៩ ។
សម្ដេចក៏សូមបងប្អូនប្រជាកសិករ និងពាណិជ្ជករ ពង្រឹងបច្ចេកទេសដាំដុះឱ្យមានគុណភាពកាន់តែខ្ពស់ និងបង្កើតរោងចក្រវេចខ្ចប់អោយបានត្រឹមត្រូវ ដើម្បីយើងអាចមានលទ្ធភាពកែឆ្នៃផ្លែស្វាយ ដើម្បីទទួលបាន ផលប្រយោជន៍កាន់តែច្រើន ។ អ្វីដែលសំខាន់បំផុតក្នុងការនាំផ្លែស្វាយកម្ពុជាទៅកាន់ ប្រទេសចិន គឺត្រូវតែ មានអនាម័យ និងភូតគាមអនាម័យ (SPS) អោយបានល្អ ដែលអាចទទួលយកបាននៅក្រៅប្រទេស ៕