លោក ឌី រ័ត្នខេមរុណ ដឹកនាំកិច្ចប្រជុំស្តីពីការបំពេញទម្រង់របាយការណ៍សង្ខេបថ្មី ប្រចាំថ្ងៃស្តីពីស្ថានភាពបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ នាព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២០ បានដឹកនាំកិច្ចប្រជុំស្តីពីការបំពេញទម្រង់របាយការណ៍សង្ខេបថ្មី ប្រចាំថ្ងៃស្តីពីស្ថានភាពបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ។

ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានលើកយកនូវតារាង ៣ ដើម្បីពិភាក្សា និងបំពេញទម្រង់របាយការណ៍សង្ខេបប្រចាំថ្ងៃ លើស្ថានភាពបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល មានដូចជា ៖

១. តារាងស្ថិតិអ្នកធ្វើចត្តាឡីស័កតាមមូលដ្ឋានសង្កាត់ទាំង៧ នៃរដ្ឋបាលខណ្ឌមានជ័យ ។
២. តារាងស្ថិតិពលករដែលត្រឡប់មកពីបរទេស តាមមូលដ្ឋានសង្កាត់ទាំង៧ នៃរដ្ឋបាល ខណ្ឌមានជ័យ ។
៣. តារាងសកម្មភាពផ្សព្វផ្សាយអប់រំណែនាំ និងបង្ការការចម្លងតាមមូលដ្ឋានសង្កាត់ទាំង៧ នៃរដ្ឋបាល ខណ្ឌមានជ័យ ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានស្នើដល់សង្កាត់ទាំង៧ រៀបចំផែនការដែរបានដាក់ជូនកន្លងមកមានដូចជា ៖

– ត្រូវបន្តតាមដានបងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកពីតាមបណ្តាប្រទេសផ្សេងៗ ដើម្បីចុះសួរសុខទុក្ខ និងធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
– លោក លោកស្រី ស្មៀនសង្កាត់ទាំង៧ ត្រូវតាមដានជាប្រចាំថ្ងៃ ចំពោះបងប្អូនដែរ ទើបត្រឡប់មកពីបណ្តាប្រទេសផ្សេងៗដើម្បីបញ្ចូលក្នុងតារាងរបាយការការណ៍សង្ខេប ។
– ស្នើលោក លោកស្រី ចៅសង្កាត់ បន្តធ្វើផែនការ សកម្មភាពផ្សព្វផ្សាយអប់រំ ជូនដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានអោយយល់ដឹងពីការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ តាមការណែនាំសាលារាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ។

ជាចុងក្រោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបញ្ជាក់បន្ថែមថា បញ្ហាជំងឺ Covid- ១៩ ជាជំងឺមួយប្រភេទដែរងាយទទួលចំលងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ បានយ៉ាងស្រួលប្រសិនបើយើង មិនប្រើវិធីសាស្រ្តការពារខ្លួនយើងនោះទេ ពីព្រោះនៅលើសកលលោក ជំងឺ កូវីដ ១៩ កើតឡើងគួរអោយព្រួយបារម្មណ៍ បើសិនគិតតាមតួរលេខបញ្ជាក់ពីអង្គការសុខភាពពិភពលោក ឃើញថាកើនឡើងដល់ ចំនួនអ្នកឆ្លង កូវីដ-១៩  ជាង ៧.១លាននាក់ ស្លាប់ជាង ៤០ម៉ឺននាក់ និង ជាសះស្បើយតែជាង ៣.៥លាននាក់ប៉ុណ្ណោះទេ សូមនាំគ្នាចូលរួមទប់ស្កាត់ការពារទាំងអស់គ្នា ដើម្បីជួយជីវិតយើង និងក្រុមគ្រួសារយើង សូមកុំភ្លេច កូវីដ-១៩ អោយសោះ ពីព្រោះ កូវីដ-១៩ នៅមិនទាន់ភ្លេចយើងនោះទេដ៌រ៉ាបណាអង្គការសុខភាពពិភពលោកប្រកាសថាមានវ៉ាក់សាំង ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner