ពូជសត្វឃ្មុំជាង៤០% លើពិភពលោកត្រូវរងការគំរាមកំហែងពីទង្វើរបស់មនុស្ស
អត្ថបទដោយ៖
AMS OneMinute
ឃ្មុំ គឺជាភ្នាក់ងារដឹកនាំគ្រាប់លម្អងដ៏សំខាន់មួយក្នុងធម្មជាតិ។ មួយភាគបីនៃបន្លែយើងបរិភោគពឹងផ្អែកលើសត្វឃ្មុំ ហើយទិន្នផលដំណាំទាំងនោះមានតម្លៃស្មើនឹង ១៥ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។
ពូជឃ្មុំ ១២ប្រភេទនៅប៉ែកអ៉ឺរ៉ុបកំពុងជិតផុតពូជ ខណៈដែល ជាង៤០%ទៀតរងការគំរាមកំហែងខ្លាំង ដោយសារការប្រើប្រាស់ជីគីមី ការប្រែប្រួលធាតុអាកាស ការឡើងចុះនៃបរិមាណទឹកភ្លៀងជាដើម។
ដើម្បីសង្គ្រោះសត្វឃ្មុំពីការផុតពូជ រោងចក្រឧស្សាហកម្ម ត្រូវដឹង និងសិក្សាពីផលប៉ះពាល់របស់រោងចក្រលើបរិស្ថាន ហើយប្រជាជនម្មាក់ៗអាចងាកមកដាំផ្កាព្រៃ គាំទ្រកសិកម្មប្រកបដោយចីរភាព និងបង្កើតជាសំបុកសម្រាប់សត្វឃ្មុំ។
ប្រភព៖ World Economic Forum