សិទ្ធិមនុស្សក្នុងសង្គមប្រជាធិបតេយ្យ

ក្រុមការងារសង្គមស៊ីវិលមួយចំនួនតូច​បានប្រើឈ្មោះអង្គការសហប្រជាជាតិមកធ្វើជាបង្អែក ហើយតាំងខ្លួនជាអ្នកការពារ​និង លើកតម្តើងសិទ្ធិមនុស្ស​ បានធើ្វការបញ្ចេញមតិរិះគន់មក លើរាជភិបាលកម្ពុជាថា គ្មានឆន្ទះក្នុងការគោរពសិទ្ធិមនុស្ស​និង ធ្វើឲ្យសិទ្ធិមនុស្សនៅកម្ពុជាគ្មានភាពប្រសើរឡើង ព្រមទាំងមិនគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ។

រយៈពេល៤ ទសវត្សរ៍ចុងក្រោយ បង្ហាញថា ចាប់ពីទសវត្សរ៍៨០ និងរហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ អង្គការសហប្រជាជាតិមិនបានគោរពសិទ្ធិមនុស្សល្អឥតខ្ចោះនោះដែរ។ ជាក់ស្តែង មុនពេលមានកិច្ចព្រមព្រៀង សន្តិភាពទីក្រុមប៉ារីស ឆ្នាំ១៩៩១ អង្គការសហប្រជាជាតិ​បានគាំទ្ររបបខ្មែរក្រហមប្រល័យពូជសាសន៍ (ត្រីភាគី)​ដែលជារបបកាប់សម្លាប់ជីវិតមនុស្ស។

ទោះបីយ៉ាងណាគ្មានប្រទេសណាលើសកលលោកអនុវត្តគោលការណ៍សិទ្ធិមនុស្សបាន ១០០% នោះទេ ប៉ន្តែអ្វីដែលសំខាន់ គឺត្រូវខិតខំធ្វើយ៉ាងណាកុំឲ្យមានការំលោភបំពានធ្ងន់ធ្ងរ និងមិនត្រូវធ្វើឲ្យសិទ្ធិរបស់របស់បុគ្គលម្នាក់ ឫ ក្រុមតូចណាមួយ​ ប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃ និងសណ្តាប់ធ្នាប់សង្គម ។​ផ្អែកលើ គោរពសិទ្ធិមនុស្ស ឬសិទ្ធិបញ្ចេញមតិ ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការបំប៉ោងព័ត៌មាន៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner