រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានបង្ហាញការគាំទ្រ និងចាត់ទុកគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ ជាឧត្តមានុវត្តមួយនៃយន្តការការទូទាត់សេវាបរិស្ថាន

អត្ថបទដោយ៖
AMS OneMinute

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធក្រុមហ៊ុនអាយប៊ីសរ៉ាយស៍ ខន់សើវេសិន រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានបង្ហាញការគាំទ្រ និងចាត់ទុកគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ ជាឧត្តមានុវត្តមួយនៃយន្តការការទូទាត់សេវាបរិស្ថាន ដែលមានការចូលរួមពីសហគមន៍មូលដ្ឋាននៅក្នុងតំបន់ការពារធម្មជាតិ។

នាយកកម្មវិធីប្រចាំប្រទេសនៃអង្គការ(WCS) ក៏បានឲ្យដឹងថា៖ បច្ចុប្បន្នផលិតផលស្រូវត្រយងមាន៖ អង្ករអាយប៊ីស អាហារសម្រន់អាប៊ីស និងនំដុតអាយប៊ីស ត្រូវបានផលិត និងនាំយកទៅលក់នៅលើទីផ្សារធំៗក្នុងស្រុក និងទីផ្សារអន្តរជាតិ។ ហើយគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ បានកំណត់ឱ្យកសិករទាំងអស់គោរពតាមគោលការណ៍សរីរាង្គចំនួន១២ចំនុច ដូចជា៖ ការគោរពគោលការណ៍សរីរាង្គ, គោរពគោលការណ៍ដាំដុះតាមបទដ្ឋានបច្ចេកទេស និងមិនកាប់រានដីព្រៃបន្ថែម, ការពារ និងអភិរក្សសត្វព្រៃ។

ប្រភព៖ ក្រសួងបរិស្ថាន

ads banner