​ការស្រាវជ្រាវ​មួយ​រក​ឃើញ​ថា​ ​រលក​ថ្មី​នៃ​ ​Co​v​i​d​-19 ​នឹង​ធ្វើ​អោយ​ខាតបង់​សេដ្ឋកិច្ច​ថៃ​ចំនួន​៤​៥​ពាន់​លាន​បាត​ក្នុង​មួយ​ខែ

ថៃ​៖​ ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មួយ​មានឈ្មោះ​ថា​ K​as​i​korn ​នៅ​ថ្ងៃពុធ​នេះ​បាន​អោយ​ដឹង​ថា​ ​រលក​ថ្មី​នៃ​ជំងឺ​ ​Co​v​i​d​-19 ​នៅ​ក្នុង​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​ដែល​នាំទៅ​រកការ​បិទ​ផ្នែក​ខ្លះ​របស់​ប្រទេស​ ​គិត​ចាប់ពី​ថ្ងៃ​ទី​១​៩​ ​ខែ​ធ្នូ​ ​រហូតដល់​ថ្ងៃ​ទី​០​៣​ ​ខែ​មករា​ ​ឆ្នាំក្រោយ​នេះ​ ​នឹង​ធ្វើ​អោយ​ខាតបង់​សេដ្ឋកិច្ច​ចំនួន​៤​៥​ពាន់​លាន​បាត​ក្នុង​មួយ​ខែ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​T​h​e​ ​Nation​ ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

​បើ​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ខាងលើ​នេះ​ ​ការខូចខាត​អាច​ត្រូវ​បាន​បែង​ចែកជាបីផ្នែក​ ​។​ ​ទីមួយ​គឺ​ខូចខាត​ប្រមាណ​១​៣​ពាន់​លាន​បាត​ដល់​ឧស្សាហកម្ម​ជលផល​និង​គ្រឿង​សមុទ្រ​ ​ពីព្រោះ​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​ទទួលខុសត្រូវ​លើ​ផលិតកម្ម​អាហារ​សមុទ្រ​៤​០​ភាគរយ​នៃ​ប្រទេស​ថៃ​ ​។​ ​ទីពីរ​គឺ​ការខូចខាត​ដោយសារ​ការលុបចោល​សកម្មភាព​អបអរ​ឆ្លង​ឆ្នាំ​ថ្មី​នៅ​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​និង​ខេត្ត​ជិត​ៗ​ ​រួម​ទាំង​ទីក្រុង​បាងកក​ ​ដោយ​គេ​ប៉ាន់ប្រមាណ​ថា​ ​ប្រជាជន​នៅ​តំបន់​ទាំងនេះ​ ​នឹង​ចំណាយ​ប្រាក់​ប្រហែល​១​៥​ពាន់​លាន​បាត​សម្រាប់​ពិធីជប់លៀង​ឆ្នាំ​ថ្មី​ ​។​

ចុងក្រោយ​គឺ​ការខូចខាត​ដល់​វិ​ស​័​យ​ទេសចរណ៍​ក្នុងស្រុក​ ​ដែល​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​ ​មាន​ចំនួន​១​៧​ពាន់​លាន​បាត​ ​ឬ​ប្រហែល​៣​០​ភាគរយ​នៃ​ប្រាក់ចំណូល​ទេសចរណ៍​សរុប​ក្នុងរយៈពេល​មួយ​ខែ​ ​។​ ​ការ​ប៉ាន់ស្មាន​នេះ​ ​គឺ​ស្ថិតនៅ​ក្រោម​ការ​ស​ន្មត់​ថា​ ​ការធ្វើដំណើរ​តាម​ខេត្ត​នៅតែ​ត្រូវ​បាន​អនុញ្ញាត​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner