​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​បញ្ជា​អោយ​អាជ្ញាធរ​រឹត​បន្តឹង​លើ​ការធ្វើដំណើរ​ ​និង​ត្រូវ​ចាត់វិធានការ​ទប់​ស្កាត់​ ​Co​v​i​d​-19 ​ឡើងវិញ

​ថៃ​៖​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​ជំរុញ​អោយ​បញ្ឈប់​ការ​បន្ធូរបន្ថយ​លើ​ការធ្វើដំណើរ​ ​និង​ត្រូវ​ចាត់វិធានការ​ដ៏​តឹងរ៉ឹង​ឡើងវិញ​ ​ដើម្បី​ទប់​ស្កាត់​ ​Co​v​i​d​-19 ​ក្នុង​នោះ​រួម​ទាំង​ការ​ហាមឃាត់​មិន​អោយ​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​ថ្មី​ ​ក្រោយ​ផ្ទុះ​ករណី​ឆ្លង​វី​រុ​ស​នេះ​ក្នុង​សហគមន៍​កាលពី​ចុង​ស​ប្តាហ៍​មុន​នៅ​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​ ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

ថ្លែង​តាម​កញ្ចក់ទូរទស្សន៍​នៅ​ថ្ងៃអង្គារ​ម្សិលមិញ​ ​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​រូប​នេះ​បញ្ជាក់​ថា​ ​ការ​ផ្ទុះ​ ​Co​v​i​d​-19 ​ឡើង​នេះ​ ​គឺជា​ការ​រំលឹក​ដ៏​សំខាន់​មួយ​ ​អំពី​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ ​នៃ​វី​រុ​ស​ឆ្លង​ដ៏​កាច​សាហាវ​មួយ​នេះ​ ​ដែល​នៅតែ​មាន​ចំពោះ​ប្រទេស​របស់យើង​ ​។​ ​លោក​ ​ប្រា​យុទ្ធ​ ​បន្ថែម​ថា​ ​ស្ថានភាព​ ​Co​v​i​d​-19 ​នៅ​លើ​ពិភពលោក​ដែល​កាន់តែ​អាក្រក់​ទៅ​ៗ​នោះ​ ​នឹង​ជះ​ឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រទេស​ថៃ​ ​ហើយ​យើង​ត្រូវតែ​ត្រៀម​ខ្លួន​ ​។​

ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បាន​សង្កត់ធ្ងន់​ទៀត​ថា​ ​លោក​នឹង​ជួប​ប្រជុំ​ជាមួយ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​ជំងឺ​ ​Co​v​i​d​-19 ​ដែល​ហៅ​កាត់​ថា​ CCS​A​ ​នៅ​ស​ប្តាហ៍​នេះ​ ​មុន​ពេលធ្វើការ​ប្រកាស​ជា​ផ្លូវការ​ណាមួយ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner