ព័ត៌មានចុងក្រោយអំពីស្ថានភាពកូវីដនៅអង់គ្លេស និងអាមេរិក

បរទេស ៖ ស្ថានភាពកូវីដ19 កាន់តែអាក្រក់ឡើងនៅក្នុងប្រទេសអាមេរិក និងអង់គ្លេសប៉ុន្មានសប្តាហ៍ចុងក្រោយនេះទោះបីជាវ៉ាក់សាំងចាប់ផ្តើមធ្វើការចែកចាយទៅហើយក្តី។

ខាងក្រោមនេះគឺជាព័ត៌មានចុងក្រោយដែលអង់គ្លេស និងអាមេរិកកំពុងប្រឈមមុខយោងតាមការចេញផ្សាយរបស់ CNN នៅត្រឹមថ្ងៃអង្គារម្សិលមិញនេះ៖

  • ប្រទេសជាច្រើនបានដាក់បម្រាមហោះហើរជាមួយនឹងអង់គ្លេសក្រោយពេលដែលប្រទេសនេះបានអះអាងពីប្រភេទ
    កូវីដពូជក្លាយថ្មីមួយទៀត
  • កូវីដពូជក្លាយថ្មីបានធ្វើឲ្យរដ្ឋាភិបាលអង់គ្លេសសម្រេចចិត្តបិទទីក្រុងឡុង និងតំបន់មួយចំនួននៅភាគខាងត្បូងនៃប្រទេស
  • អាមេរិកអនុម័តកញ្ចប់ប្រាក់ជំនួយសេដ្ឋកិច្ចប្រមាណជា 900 ពាន់លានដុល្លារដើម្បីស្តារសេដ្ឋកិច្ចប្រទេសឡើងវិញកាលពីថ្ងៃអាទិត្យ
  • FDA អាមេរិកប្រកាសទទួលស្គាល់វ៉ាក់សាំងទី 2 គឺ Moderna សម្រាប់ការប្រើប្រាស់បន្ទាន់នៅក្នុងប្រទេស
  • Pfizer និង Moderna ចាប់ផ្តើមតេស្តសមត្ថភាពរបស់ខ្លួនប្រឆាំងនឹងកូវីដពូជក្លាយថ្មី
  • ចំនួនក្មេងៗឆ្លងកូវីដ 19 នៅអាមេរិកមានការកើនឡើងដល់ទៅ 25 ភាគរយហើយក្នុងរយៈពេល 2 សប្តាហ៍ចុងក្រោយ៕
ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner