វ៉ាក់សាំងចំនួន១០ ត្រូវបានគេមើលឃើញថា មានភាពជឿនលឿន និងកំពុង វាយតម្លៃពីប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីប្រើទប់ទល់ COVID-19

អត្ថបទដោយ៖
Kien Sereyvuth

អ៊ីស្រាអែល៖ វ៉ាក់សាំង ១០ ក្នុងចំណោម ១៣០ ដែលកំពុងត្រូវបានអភិវឌ្ឍនោះ អាចនឹងមានសង្ឃឹមក្នុងការសង្គ្រោះពិភពលោក ពីការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 នេះបើតាមអ្នកជំនាញអ៊ីស្រាអែល និង ចុះផ្សាយសារព័ត៌មានស៊ីន ហួរនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។

នាយកមហាវិទ្យាល័យឱសថ នៃសាកលវិទ្យាល័យហេប្រ៊ូនៃទីក្រុងហ្សេរុយសាឡឹម លោកស្រី ឌីណា ប៊ិន យែហ៊ូដា បានអះអាងថា កិច្ចសហប្រតិបត្តិការអន្តរជាតិ គឺពិតជាមានសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពន្លឿនការផលិតវ៉ាក់សាក់ COVID-19 ដើម្បីជួយសង្រ្គោះជីវិតមនុស្សនៅទូទាំងពិភពលោក ។

សូមជម្រាបថា រហូតមកទល់ពេលនេះ វ៉ាក់សាំងចំនួន១០ត្រូវបានគេមើលឃើញថា មានភាពជឿនលឿន និងកំពុងស្ថិតនៅក្រោមការវាយតម្លៃពីប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីយកទៅប្រើប្រាស់ទប់ទល់នឹងជម្ងឺ COVID-19 នេះបើតាមអង្គការសហប្រជាជាតិ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner