ឯកឧត្តម សក់ សេដ្ឋា និងអាជ្ញាធរខេត្តបាត់ដំបង ចុះពិនិត្យការជួសជុលអគារសិក្សា ខ្លោងទ្វារ សួនច្បារ ក្នុងបរិវេណវិទ្យាល័យបវេល និងសាលាបឋមសិក្សាកោះរៀម
អត្ថបទដោយ៖
ធី ដា
បាត់ដំបង៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកបវេល អមដំណើរដោយឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ និងឯកឧត្តម ណុប ដារ៉ា អភិបាលរង នៃអភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យដំណើរការនៃការជួសជុលអគារសិក្សា ខ្លោងទ្វារ សួនច្បារ ក្នុងបរិវេណ វិទ្យាល័យបវេល និងសាលាបឋមសិក្សាកោះរៀម ខេត្តបាត់ដំបង កាលពីថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២០ ។
នៅក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់វិទ្យាល័យបវេល និងសាលាបឋមសិក្សាកោះរៀមនេះ ឯកឧត្តម សក់ សេដ្ឋា បានណែនាំដល់មន្ត្រីពាក់ព័ន្ធ និងក្រុមជាងសាងសង់ទាំងអស់ សូមឱ្យគិតពី គុណភាពជាចម្បង និងធ្វើយ៉ាងណា ឱ្យទាន់កាលកំណត់ ចៀសវាងការយឺតយ៉ាវ នាំឱ្យខកខានដល់ ការសិក្សារបស់សិស្សានុសិស្ស ៕ ដោយ វណ្ណលុក
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕