បុរសម្នាក់ដេកស្លាប់ក្នុងរថយន្ត ក្រោយពីសាច់ញាតិ និងមិត្តភ័ក្តថាបាត់ខ្លួនពីផ្ទះ២ថ្ងៃកន្លះ

ភ្នំពេញ ៖ មានការភ្ញាក់ផ្អេីលទាំងព្រឹកមួយ ខណៈប្រជាពលរដ្ឋបានប្រទះឃេីញសពបុរសម្នាក់ដេកស្លាប់នៅក្នុងរថយន្តតាក់សុី កាលពីវេលាម៉ោង ៦និង៣០ នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវលេខ៥១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សាកសពជនរងគ្រោះមានឈ្មោះ នួន រ៉ាន អាយុ៥១ឆ្នាំ មុខរបរអ្នករត់ តាក់សុី ស្នាក់នៅផ្ទះលេខ១៤០ ផ្លូវលំ ភូមិសាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

បេីតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ជនរងគ្រោះ ដែលជាអ្នករត់តាក់សុី បានចេញពីផ្ទះមករត់តាក់សុីហើយមិនឃើញត្រឡប់ទៅផ្ទះវិញចំនួន២ថ្ងៃកន្លះហើយក្រុមគ្រូសារក៏ព្យាយាមទំនាក់ទំនងទូរស័ព្ទទៅជនរងគ្រោះដែរ តែជនរងគ្រោះមិនលើក រហូតដល់ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ទើបអ្នករត់តាក់សុីដូចគ្នា ឃើញរថយន្តជនរងគ្រោះមកចតនៅចញ្ចើមផ្លូវ តាមបណ្ដាយផ្លូវលេខ៥១គាត់ក៏ចុះពីលើរថយន្តដើរទៅមើល ស្រាប់តែឃើញជនរងគ្រោះស្លាប់ដោយសភាពហើមបាត់ទៅហើយ ។ ហើយរូបគាត់បានទំនាក់ទំនងទៅក្រុមអ្នករត់តាក់សុីដូចគ្នាឲ្យចុះមកកន្លែងកើតហេតុ និងទាក់ទងទៅក្រុមគ្រួសារគាត់ឲ្យមកកន្លែងដែលគាត់ដេកស្លាប់រួចក៏រាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍បឹងរាំងឲ្យមកពិនិត្យ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកដល់កន្លែងកើតហេតុ និង បានធ្វើការ ត្រួតពិនិត្យ កោសល្យវិច្ឆ័យ នៅវត្តតាំងក្រសាំង និង បានប្រគល់សពជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner