​កូរ៉េ​ខាងត្បូង​មាន​ករណី​​​កូ​វី​ដ​១​៩​ បំ​លែង​ថ្មី​ដែ​រហើយ​ ​បន្ទាប់ពី​ជប៉ុន​និង​សិង្ហបុរី​ ​​

​អាជ្ញាធរ​សុខាភិបាល​កូរ៉េ​ខាងត្បូង​ ​នៅ​ថ្ងៃចន្ទ​ ទី២៨ ធ្នូនេះ ​បាន​រាយការណ៍​ឲ្យដឹង​ថា​ ​ខ្លួន​បាន​រក​ឃើញ​ករណី​ឆ្លង​ដំបូង​នៃ​វី​រុ​ស​ ​CO​V​I​D​-19 ​ទម្រង់​ថ្មី​ ​ដែល​មាន​ប្រភព​ចេញពី​ចក្រភពអង់គ្លេស​ ជាការរកឃើញបន្ទាប់ពីសិង្ហបុរី និងជប៉ុនទើបរកឃើញដែរ សម្រាប់តំបន់អាស៊ី។

​ទីភ្នាក់ងារ​ត្រួតពិនិត្យ​ ​និង​បង្ការ​ជំងឺ​កូរ៉េ​ខាងត្បូង​បាន​គូស​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា​ ​ជនជាតិ​កូរ៉េ​ ​០​៣​នាក់​ ​ដែល​ធ្លាប់​បាន​ស្នាក់​នៅ​ក្នុង​ទីក្រុង​ឡុង​ដ៍ ​របស់​អង់គ្លេស​ ​និង​បាន​មកដល់​ប្រទេស​កូរ៉េ​ខាងត្បូង​វិញ​ ​កាលពី​ថ្ងៃ​ទី​២​២​ ​ខែ​ធ្នូ​កន្លងទៅ​នេះ​ ​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ចំពោះ​វី​រុ​ស​ ​CO​V​I​D​-19 ​ទម្រង់​ថ្មី​ ​ដោយ​បច្ចុប្បន្ននេះ​ពួកគេ​ត្រូវ​បាន​ដាក់​ ​ឲ្យ​ស្ថិតនៅ​ដាច់ដោយឡែក​ពី​គេឯង​ហើយ​។​

​ចំណែក​ឯ​ជនជាតិ​កូរ៉េ​ ​០​៤​នាក់​ផ្សេងទៀត​ ​ដែល​បាន​មកដល់​ប្រទេស​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​ទី​០​៨​ ​ខែវិច្ឆិកា​ ​និង​ថ្ងៃ​ទី​១​៣​ ​ខែ​ធ្នូ​កន្លងទៅ​នេះ​ ​ពី​ប្រទេស​អង់គ្លេស​ ​ក៏បាន​ធ្វើ​តេ​ស្ដ​វិជ្ជមាន​ចំពោះ​វី​រុ​ស​ ​CO​V​I​D​-19 ​ដែរ​ ​និង​ត្រូវ​បាន​ដាក់ឲ្យ​ស្ថិតនៅ​ក្រោម​ការស៊ើបអង្កេត​នៅឡើយ​ថា​ ​តើ​ពួកគេ​បាន​ឆ្លង​វី​រុ​ស​ ​CO​V​I​D​-19 ​ទម្រង់​ថ្មី​នេះ​ដែរ​ឬទេ​៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner