ត្រឹម១យប់ មានករណីចោរលួចម៉ូតូ៥គ្រឿង នៅក្នុងខណ្ឌកំបូល

ភ្នំពេញ៖ គ្រាន់តែ១យប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ សោះ ក្រុមចោរ បានលួចម៉ូតូអស់ចំនួន៥គ្រឿង ដោយសុវត្ថិភាព នៅចំណុចភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ដោយក្រុមចោរបានឆ្កឹះសោរបងចូលលួច ម៉ូតូទាំង៥គ្រឿង នេះ ចេញពីបរិវេណក្រុមហ៊ុនលាយបេតុង មួយកន្លែង ដែលម្ចាស់បានដេកលង់លក់ រហូតព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ទើបបង្កការភ្ញាក់ផ្អើល ។ តាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូ បានអោយដឹងថា ម៉ូតូចំនួន៥គ្រឿង មានម៉ាកហុងដាឌ្រីម ចំនួន៤គ្រឿង និង ម៉ាកស្មាស់វី ចំនួន១គ្រឿង ដោយម្ចាស់ជាបុគ្គលិកបើកបររថយន្តដឹកបេតុង ត្រូវបានជនសង្ស័យលួចយកទៅបាត់ ក្នុងពេលតែមួយ ។

ក្រុមម្ចាស់ម៉ូតូ បានបន្តថា មុនពេលកើតហេតុ ម៉ូតូហុងដាឌ្រីម ចំនួន៣គ្រឿង ដាក់មុខបន្ទប់ កន្លែងធ្វើការ ។ ចំណែក២គ្រឿងទៀត ម៉ាកហុងដាឌ្រីម និង ម៉ាកស្មាស់វី ដាក់ក្រោមដើមឈើ តែស្ថិតនៅក្នុងបរិវេណ ក្រុមហ៊ុនទាំងអស់ ។ នាល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ក្រោយបញ្ចប់ម៉ោងការងារ ម៉ូតូបានចតទុកដាក់ដូចសព្វដង ហើយនាំគ្នាចូលដេកសម្រាក ស្រាប់តែរហូតដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ បុគ្គលិកកម្មករ នាំគ្នាចាប់ផ្តើមភ្ញាក់ពីដំណេក រៀបចំរៀងខ្លួន ដើម្បីបំពេញការងារ ដោយមិនឃើញម៉ូតូ ទើបផ្អើលឆោឡោ ។ ជាក់ស្តែង គឺ បាត់អស់៥គ្រឿង លុះពិនិត្យមើលទ្វារក្រោយ ទើបដឹងថា មានជនសង្ស័យធ្វើសកម្មភាពឆ្កឹះសោរទ្វារ ចូលលួចម៉ូតូ មានបន្សល់ទុកមេសោរ សម្រាប់ចាក់ទ្វារ មានជាប់ដែកជាឧបករណ៍សម្រាប់ឆ្កឹះ ធ្លាក់នៅនឹងដី ច្រកទ្វារក្រោយ ។

តាមព័ត៌មានដដែល បានឲ្យដឹងទៀតថា ក្រុមហ៊ុនលាយបេតុង នៅចំណុចកើតហេតុ ពុំមានសន្តិសុខយាមកាមឡើយ ដោយសំណាង ទីតាំងនៅដាច់ពីភូមិអ្នកស្រុក ទ្វាររបងបិទជិត ភ្លាត់ស្នៀត ធ្វេសប្រហែស ជនសង្ស័យក៏ចូលធ្វើសកម្មភាពលួចម៉ូតូម្តងអស់៥គ្រឿង តែម្តង។ បន្ទាប់ពីកើតហេតុ មេភូមិ កម្លាំងអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ សាកសួរ ស្រាវជ្រាវ ជុំវិញករណីចោរកម្ម លួចម៉ូតូម្តង៥គ្រឿង ផងដែរ ៕ ដោយប៊ុនធី និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner