ឯកឧត្តម សុខ ប្រសិទ្ធិ ដឹកនាំប្រជុំគណៈកម្មាធិការសម្របសម្រួល ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិ

អត្ថបទដោយ៖
Kien Sereyvuth

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ អន្តរជាតិ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯ ឧ សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ អន្តរជាតិ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានទាំង៥ នៃក្រសួង ព័ត៌មាន ដោយបានធ្វើការពិនិត្យពិភាក្សាគ្នាលើការងារនៃកិច្ចសហការជាអន្តរជាតិ មួយចំនួន ដែលក្រសួង បានធ្វើក្នុងពេលកន្លងមក ជាលក្ខណទ្វេរភាគី និងពហុភាគី ទាំងនៅក្នុងតំបន់ ក៏ដូច ជានៅក្នុងពិភពលោក ព្រមជាមួយនឹងការពិនិត្យលើបញ្ហាមួយចំនួន នៃកិច្ចសហការ ទំនាក់ទំនងអន្តរជាតិ រួមជាមួយអនុស្សរណៈនៃកិច្ចសហការថ្មីជាមួយប្រទេសចំនួន ៣ទៀត ឡាវ មីយ៉ាន់ម៉ា និងប្រទេសរុស្ស៊ី ។

ឯ ឧ សុខ ប្រសិទ្ធិ ដែលជាប្រធានអង្គប្រជុំ បានជំរុញលើកទឹកចិត្តដល់គ្រប់ផ្នែកពាក់ ព័ន្ធទាំងអស់ នៅក្នុងគណៈកម្មាធិការ សម្របសម្រួលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ អន្តរជាតិ ត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់ នៅក្នុងការកំណត់តូនាទីភារកិច្ចការងារច្បាស់ លាស់តាមផែនរបស់ខ្លួន តាមរយៈការរួមសហការសាមគ្គីភាពគ្នា ដើម្បីផលប្រយោជន៍រួម នៅក្នុងកិច្ចការងាររបស់ក្រសួងព័ត៌មាន ។ ជាមួយនេះក៏ត្រូវបន្តធ្វើទំនាក់ ទំនាក់ ទំនងអោយ បានល្អ ជាមួយដៃគួរអភិវឌ្ឃន៍ បណ្តាប្រទេសនានាក្នុងតំបន់ និងពិភព លោក ទាំងទ្វេរភាគី និងពហុភាគី ជាពិសេសការកសាងធនធាន មនុស្ស នៃវិស័យ ព័ត៌មាន និងសោតទស្សន៍ នៅកម្ពុជា បានកាន់តែរីកចម្រើន។

គណៈកម្មាធិការសម្របសម្រួល ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មាន ដែលមានយន្តការធ្វើកិច្ចការងារ ដោយនាយកដ្ឋាន ទំនាក់ទនងអន្តរជាតិ ជាសេនាធិការផ្ទាល់ ក្នុងការប្រមូលចងក្រង គ្រប់ព័ត៌មានទាំងអស់ ដែលមានការទាក់ទងទៅ ផ្នែកអន្តរជាតិ ទាំងទ្វេរភាគី និងពហុភាគី ជាមួយបណ្តាប្រទេស នានាក្នុងពិភពលោក៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner