កូវីដ១៩៖ វៀតណាមគ្មានឆ្លងក្នុងសហគមន៍ ៥០ថ្ងៃជាប់ៗគ្នា
អត្ថបទដោយ៖
Kien Sereyvuth
វៀតណាម៖ អាជ្ញាធរជាតិទប់ស្កាត់ជំងឺកូវីដ១៩ របស់វៀតណាមបានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ទី៥ មិថុនា នេះ វៀតណាមពុំមានរបាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ទេ ធ្វើឲ្យប្រទេសមួយនេះគ្មានការចម្លងក្នុងសហគមន៍ រយៈពេល៥០ថ្ងៃជាប់ៗគ្នាមកហើយ។
ប្រភពថា វៀតណាមមានចំនួនអ្នកឆ្លងសរុប ៣២៨នាក់ ក្នុងនោះ ១៨៨ករណី ត្រូវបាននាំចូលពីក្រៅប្រទេស តាមរយៈការធ្វើចត្តាឡីស័កពេលមកដល់ប្រទេសវិញ។
អ្នកជម្ងឺកូវីដ១៩សរុប នៅវៀតណាមមានចំនួន៣២៨នាក់នេះ តាំងពីថ្ងៃទី៣០ ឧសភាមក។ ក្នុងចំណោមនេះ មានអ្នកជំងឺ៣០២នាក់ជាសះស្បើយ ពុំមានអ្នកស្លាប់ទេ៕ធ.ដ