ប្រមុខអង្គការសហប្រជាជាតិសង្ឃឹមថា វ៉ាក់សាំងការពារ COVID-19 នឹងក្លាយ ជារឿងល្អនៅទូទាំងពិភពលោក ឬសម្រាប់មនុស្សទូទៅ

អត្ថបទដោយ៖
Kien Sereyvuth

សហរដ្ឋអាម៉េរិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស នៅថ្ងៃព្រហស្បត្តិ៍នេះ បានបង្ហាញក្តីសង្ឃឹមថា វ៉ាក់សាំងការពារជម្ងឺ COVID-19 នឹងត្រូវបានគេមើលឃើញថា គឺជារឿងល្អនៅទូទាំងពិភពលោក ឬសម្រាប់មនុស្សទូទៅ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។

លោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស បានថ្លែងក្នុងកិច្ចប្រជុំកំពូលស្តីពីវ៉ាក់សាំងសកលតាមរយៈវីដេអូខុនហ្វើរិនថា COVID-19 គឺជាវិបត្តិសុខភាពសាធារណៈដ៏ធំបំផុតនៃជំនាន់របស់យើង… ឥឡូវនេះ មិនមានវ៉ាក់សាំងទេ… នៅពេលដែលយើងធ្វើការរួមគ្នាដើម្បីអភិវឌ្ឍវា..មានមេរៀនសំខាន់មួយដែលយើងត្រូវយល់អំពីវ៉ាក់សាំងមួយដោយខ្លួនឯង គឺមិនគ្រប់គ្រាន់ទេ លោកថា យើងត្រូវការសាមគ្គីភាពជាសកល ដើម្បីធានាថា មនុស្សគ្រប់រូប គ្រប់ទីកន្លែងអាចទទួលបាន ។

សូមជម្រាបថា ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦លាន៦៩ម៉ឺន៧ពាន់៧៦៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣៩ម៉ឺន៣ពាន់១២៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣លាន២៤ម៉ឺន៤ពាន់៤២៣នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner