លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​ជំរុញ​អោយ​ពលរដ្ឋ​ខ្លួន​ស្នាក់​នៅផ្ទះ​នា​ឱកាស​ថ្ងៃឈប់​សម្រាក​ដាច់ឆ្នាំ​ ​ដើម្បី​ទប់​ស្កាត់​ ​Co​v​i​d​-19

​ថៃ​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​នៅ​ថ្ងៃអង្គារ​នេះ​ ​បាន​ធ្វើការ​ជំរុញ​អោយ​ប្រជាជន​ខ្លួន​ស្នាក់​នៅក្នុងផ្ទះ​អំឡុង​ថ្ងៃឈប់​សម្រាក​ដាច់ឆ្នាំ​ ​ដើម្បី​ទប់​ស្កាត់​ការ​កើន​ឡើង​យ៉ាង​គំហុក​នៃ​ករណី​ឆ្លង​វី​រុ​ស​ ​Co​v​i​d​-19 ​នេះ​បើ​តាម​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​៣​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

លោក​ ​ប្រា​យុទ្ធ​ ​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេ​ស​បុក​ផ្លូវការ​របស់​ខ្លួន​ថា​ ​យើង​ទំនង​ ​ជា​រៀបចំ​ការ​អប​អរសាទរ​ឆ្លង​ឆ្នាំ​ថ្មី​នៅក្នុងផ្ទះ​សម្រាប់​ឆ្នាំនេះ​ ​ជាមួយនឹង​ការកំណត់​ចំនួន​មនុស្ស​ ​។​ ​ជាមួយនឹង​ការ​បន្ត​កើន​ឡើង​ចំនួន​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​នៅ​តាម​បណ្តា​ខេត្ត​ជាច្រើន​ ​ដែល​រួម​មាន​ទាំង​ទីក្រុង​បាងកក​ផង​នោះ​ ​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​រូប​នេះ​ថែមទាំង​បាន​សង្កត់ធ្ងន់​ទៀត​ថា​ ​ប្រជាជន​ទាំងអស់​គួរតែ​ធ្វើដំណើរ​នៅ​ក្នុង​ករណី​ចាំបាច់​ប៉ុណ្ណោះ​ ​។​

ទន្ទឹមគ្នា​នេះ​ ​ក្រុម​មន្ត្រី​ថៃ​ក៏បាន​ប្រកាស​ពី​ការ​រឹតត្បិត​ថ្មី​នៅ​ក្នុង​ទីក្រុង​បាងកក​ ​ផង​ដែរ​ ​ក្នុង​នោះ​រួម​មានការ​បិទ​ទីតាំង​ក​ម្សាន្ត​សប្បាយ​ខ្លះ​ ​ក្នុង​អំឡុង​ពេលឈប់សម្រាក​ដាច់ឆ្នាំ​ ​នៅ​ពេល​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​បន្ត​កើន​ឡើង​ ​ក្រោយ​ការ​ផ្ទុះ​ជំងឺ​នៅ​ខេត្ត​ក្បែរ​ខាងនោះ​កាលពី​ជាង​មួយ​ស​ប្តាហ៍​មុន​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner