ឆក់ទូរស័ព្ទអាយហ្វូន១១ប្រូបានសម្រេច តែរត់មិនរួចត្រូវជនរងគ្រោះជិះបំបុកបណ្ដាលឲ្យដួលរបួស២នាក់ហេីយត្រូវជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់កំពុងអង្គុយលើម៉ូតូនៅមុខហាងមួយកន្លែងបានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួនត្រូវជនរងគ្រោះជិះដេញតាម រួចបុកពីក្រោយពេញទំហឹងបណ្ដោយឲ្យម៉ូតូជនសង្ស័យជាចោរឆក់ប៉ើងទាំងម៉ូតូមកចញ្ចេីមផ្លូវ បណ្ដាលឲ្យម្នាក់បែកក្បាលរងរបួសធ្ងន់ត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះ និងម្នាក់ទៀតវាយខ្នោះយកទៅខណ្ឌចំការមន ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ១៦៣ កែងនិងផ្លូវ៣១០ ក្នុងសង្កាត់អូឡាំពិច ខណ្ឌបឹងកេង រាជធានីភ្នំពេញ ។

សង្ស័យទី១៖ មានឈ្មោះ ហេង ភេទប្រុសអាយុ១៦ឆ្នាំ មុរបសិស្សជាអង្កុយខាងក្រោយជាអ្នកឆក់ ស្នាក់នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន។ និងទី២៖ មិនត្រូវស្គាល់អត្តសញ្ញាណនៅឡើយដោយនិយាយមិនរួចរងរបួសធ្ងន់ និងជាអ្នកឌុប។ ចំណែកជនរងគ្រោះមានឈ្មោះ ហុង ស៊ីវលាំង ភេទប្រុស អាយុ២០ឆ្នាំមុរបរត់តុម្ដុំផ្សារបឹងកេងកង ខណ្ឌបឹងកេងកង។

តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតជនរងគ្រោះអង្គុយលើម៉ូតូរបស់ខ្លួនម៉ាកស្មាក់រ៉េវ៉ូពណ៌ខ្មៅលាយទឹកក្រួច ពាក់ស្លាកលេខភ្នំពេញ 1AM 4205 នៅមុខហាងមួយកន្លែងជិះផ្សាររង្វល់មូលផ្សារដើមថ្កូវ ខណៈពេលនោះក៏លេចមុខជនសង្ស័យជាចោរឆក់២នាក់ជិះម៉ូតូវ៉េវ ពណ័ទឹកក្រូចពាក់ស្លាកលេខ រាជការសេរីចាស់ តាមពីក្រោយធ្វើសម្មភាពឆក់ទូរស័ព្ទរបស់គាត់ម៉ាកអាយហ្វូន១១ប្រូបានសម្រេច ហេីយព្យាយាមជិះគេច តែជនរងគ្រោះក៏ជិះម៉ូតូដេញតាមពីក្រោយរហូតមកដល់ចំណុចកើតហេតុខាងលើជនរងគ្រោះបានជិះបំបុកពីក្រោយប៉ើងទាំងម៉ូតូជនរងគ្រោះ និងជនសង្ស័យទៅមុខផ្ទះប្រជាពរដ្ឋបណ្ដាលឲ្យជនសង្ស័យជាអ្នកឌុបរងរបួសធ្ងន់បែកក្បាលហូរឈាមនិងម្នាក់ជាអ្នកឆក់រងរបួសបែកមុខមាត់ត្រូវសមត្ថកិច្ចវាយយកទៅអធិការដ្ឋានខណ្ឌចំការមន ដោយឡែកជនសង្ស័យដែលរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ ឯជនរងគ្រោះក៏ត្រូវក្បាលជង្គុងរបួសស្រាលផងដែរ ។

បច្ចប្បន្ននេះ ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចនាំខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដេីម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner