លទ្ធផលធ្វើតេស្តថ្មីៗនេះបង្ហាញថា ថ្នាំប្រឆាំងជម្ងឺគ្រុបចាញ់ អ៊ីដ្រូស៊ីក្លរ៉ូឃ្វីន មិនមានប្រសិទ្ធភាពឡើយ ក្នុងការយកទៅព្យាបាលអ្នកជម្ងឺ COVID-19

អត្ថបទដោយ៖
Kien Sereyvuth

សហរដ្ឋអាម៉េរិក៖ ថ្នាំប្រឆាំងជំងឺគ្រុនចាញ់ អ៊ីដ្រូស៊ីក្លរ៉ូឃ្វីន គឺមិនមានប្រសិទ្ធភាពដើម្បីទប់ស្កាត់ការចូលលុកលុយនៃជំងឺ COVID-19 នៅក្នុងខ្លួនមនុស្សឡើយ នេះបើយោងតាមលទ្ធផលធ្វើតេស្តដែលទើបចេញថ្មីៗនេះ និង ចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ។

ជាមួយគ្នានេះ វេជ្ជបណ្ឌិតឯកទេសខាងជំងឺឆ្លងរបស់សាកលវិទ្យាល័យមីននីសូតា គឺលោក ដេវីដ បូលវែរ បានបញ្ជាក់ថា ការស្រាវជ្រាវរបស់លោកបានរកឃើញថា ការប្រើថ្នាំប្រឆាំងជម្ងឺគ្រុនចាញ់ អ៊ីដ្រូស៊ីក្លរ៉ូឃ្វីន មិនបានបង្កផលអវិជ្ជមានធ្ងន់ធ្ងរអ្វីឡើយដល់សុខភាព តែក៏មិនមានប្រសិទ្ធភាពក្នុងការព្យាបាល ឬទប់ស្កាត់ វីរុសកូរ៉ូណានោះដែរ ។

កន្លងមក ការធ្វើតេស្តដទៃទៀតទាក់ទងនឹងថ្នាំប្រឆាំងជំងឺគ្រុនចាញ់ខាងលើនេះ គឺត្រូវបានបញ្ឈប់ទៅវិញ ដោយសារតែមានការព្រួយបារម្ភអំពីសុវត្ថិភាពនៃការប្រើប្រាស់វាទៅព្យាបាលលើអ្នកជំងឺ COVID-19 ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner