តំបន់ប្រតិបត្តិការសឹករងកណ្តាលធ្វើការ ផ្សព្វផ្សាយលក្ខន្តិកៈទូទៅចំពោះយោធិន ខ.ភ.ម ដល់នាយទាហាន នាយទាហនារង ពលទាហាន ចំណុះឲ្យទីបញ្ជាការទាំងមូល

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកណ្តាល៖ តំបន់ប្រត្តិការសឹករងកណ្តាលនៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២០នេះ បានបើការផ្សព្វផ្សាយលក្ខន្តិកៈ ទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) ដល់នាយទាហាន នាយទាហានរង ពលទាហាន ចំណុះអោយទីបញ្ជាការទាំង។ កម្មវិធីផ្សព្វផ្សាយនេះ ប្រារព្ធធ្វើឡើងក្រោមវត្តមានរបស់ លោកវរសេនីយ៍ឯក ម៉ៅ សារី មេបញ្ជាការរង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងដោយមានការអញ្ជើញចូលរួមពីលោកសេនាធិការរង ពីលោកនាយការិយាល័យ ជំនួយការ ផ្នែកស្រុក ក្រុង វរៈ និងនាយទាហាន នាយទាហានរង ពលទាហាន សរុបទាំងអស់១០៧ នាក់ ។

មានប្រសាសន៍លើកឡើងនៅក្នុងឱកាសនេះ លោកវរសេនីយ៍ឯក ម៉ៅ សារី មេបញ្ជាការរង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានអោយដឹងថា ការ ផ្សព្វផ្សាយលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ( ខ.ភ.ម)  ក្នុងគោលបំណង សំទៅលើការលើកកំពស់ សមត្ថភាពការយល់ដឹង អោយដឹងដល់នាយទាហាន នាយទាហានរង ពលទាហាន ចំណុះអោយទីបញ្ជាការទាំងមូលរបស់តំបន់ប្រតិបត្តិការសឹករងកណ្តាល ។

យោងតាមសេចក្តីណែនាំ ស្តីពី វិធានការពង្រឹងអនុវត្តន៍ លក្ខន្តិកៈទូទៅចំពោះយោធីន នៃកងយោធពលខេមរភូមិន្ទ មានខ្លឹមសារថា កងយោធពលខេមរភូមិន្ទ ជាងកងទ័ពរបស់ព្រះរាជាណាចក្រកម្ពុជា  មានភារកិច្ចបម្រើប្រទេសជាតិមាតុភូមិ ។ បេសកកម្ម គឺការពារ កសាង ជាតិមាតុភូមិ ដើម្បីផ្តល់ប្រយោជន៍ ដ៏ខ្ពង់ខ្ពស់ របស់ប្រទេសជាតិ ក្នុងកាលៈទេសៈចាំបាច់ កងយោធពលខេមរភូមិន្ទ និងអាចចូលរួមក្នុងការការពារសន្តិសុខសវុត្តិភាពសារធារណៈ និងជួយប្រជាពលរដ្ឋដែលជួបការលំបាក ឬមានគ្រោះថា្នក់ មហន្តរាយ ។ ដើម្បីអនុវត្តច្បាប់ស្តីលក្ខន្តិកៈ ចំពោះយោធិន នៃ ខ.ភ.ម និងអនុក្រិត្យស្តីពី បទវិន័យទូទៅ សម្រាប់ ខ.ភ.ម ខាងលើអោយមានប្រសិទ្ធភាព យោធិន នៃកងយោធពលខេមរភូមិន្ទ្ ត្រូវគោរពវិន័យឱ្យបានម៉ឺម៉ាត់ ភក្តីភាព សាមគ្គីភាព និងក្លាហាន  ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង នៅគ្រប់កាលៈទេសៈ ដើម្បីបុព្វហេតុជាតិ មាតុភូមិ។

គួរបញ្ជាក់ថា ដើម្បីឱ្យយោធិនគ្រប់រូបគោរពវិន័យបានយ៉ាងម៉ឺម៉ាត់ ភក្តីភាព ហ៊ានធ្វើពលិកម្ម គ្រប់បែបយ៉ាង គ្រប់កាលៈទេសៈ ចំពោជាតិ មាតុភូមិ និងការឯកភាពគ្នាដោយសេចក្តីថ្លៃថ្នូរ យោធិនគ្រប់រូបត្រូវគោរពឱ្យបានម៉ឺម៉ាត់ ច្បាប់ស្តីពីល្ខន្តិកៈទូទៅចំពោះយោធិន នៃ ខ.ភ.ម អនុក្រឹត្យស្តីពីបទវិន័យទូទៅសម្រាប់  ខ.ភ.ម និងលំហាត់របៀបយោធានៃកងយោធពលខេមរភូមិន្ទ  ដើម្បីឱ្យយោធិនគ្រប់រូបគោរពវិន័យិកាន់តែម៉ឺម៉ាត់ ល្អប្រសើរថែមទៀត ក្រសួងការពារជាតិក៏បានធ្វើការណែនាំទៅលើចំណុចសំខាន់ៗ រហូតដល់១៥ចំណុច ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ថ្មីៗនះ ដោយសម្តេចពិជ័យសេនាទាបាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner