ជូនមិត្តភ័ក្តទៅផ្ទះវិញ ទាំងស្រវឹងស្រាខ្លាំង ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់រួមនឹងមិត្តភ័ក្ត៤ទៅ៥នាក់ បានចេញពីផឹកសុីនៅក្រុងតាខ្មៅហេីយឡេីងមកចាក់អង្រែក្រោមវិញ ដោយសារតៃកុងស្រវឹងខ្លាំងពេកក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាត រួចព្យាយាមបេីកគេចធ្វេីឲ្យកង់រថយន្តចំហៀងខាងឆ្វេងទាំងមុខ និងក្រោយបែកទាំង២ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោងវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី៣ ខែមករា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

តាមសម្ដីតៃកុងរថយន្តបង្កម៉ាក TriTon ពណ៌ខ្មៅ ពាក់ស្លាកលេខចង្កូតស្ដាំ PP-9889 បានប្រាប់អ្នកសារព័ត៌មានទាំងស្រវឹងថា មុនពេលកេីតហេតុ រូបគាត់និងមិត្តភ័ក្ត៤-៥នាក់បានចេញពីផឹកសុីនៅក្រុងតាខ្មៅ ហេីយរូបគាត់ក៏ជូនមិត្តភ័ក្តមកផ្ទះវិញនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ខណ:មិនទាន់ដល់គោលដៅផងក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ ឯរថយន្តក៏បែកកង់មុខផងដែរ តែមិនបណ្ដាលឲ្យមនុស្សរងរបួសនោះឡេីយ ។

បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ក្រោយពីបង្កហេតុរួច តៃកុងរថយន្តបង្កបានព្យាយាមបេីករត់ចេញពីកន្លែងកេីតហេតុប្រហែល៥០០ម៉ែត្រ ទាំងបែកកង់មុខ និងកង់ក្រោយ ធ្វេីឲ្យផ្អេីលដល់អ្នកដំណេីររាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យមកឃាត់រថយន្តបង្កតែម្ដង ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយបានទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់វែងយករថយន្តបង្កខាងលេីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ។ ចំណែកតៃកុងរថយន្តបង្កសមត្ថកិច្ចមិនឃាត់ខ្លួនទេ ដោយសារតែមិនបង្កឲ្យមនុស្សរងរបួស ៕ ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner