​កម្ពុជា​រកចំណូល​បានជា​ង​១​៨​លាន​ដុល្លារ​ ​ពី​កា​រលក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​អង្គរ​ចំនួនជា​ង​៤​០​ម៉ឺន​នាក់​ ​ក្នុងរយៈពេល​១​២​ខែ ​ឆ្នាំ​២​០​២​០

​ភ្នំពេញ​៖​ ​រយៈពេល​១​២​ខែ​ ​ឆ្នាំ​២​០​២​០​ ​មាន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ចំនួន​៤​០​ម៉ឺន​៨​៨​៩​នាក់​ ​បាន​ទិញ​ប​ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ ​ដែល​ចំនួន​នេះ​មានការ​ថយ​ចុះ​៨​១​.​៨​២​ភាគរយ​ ​បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២​០​១​៩​ ​ប៉ុន្តែ​ទោះជាយ៉ាងណា​ ​រយៈពេល​នេះ​កម្ពុជា​អាច​​​រកចំណូល​បាន​សរុប​ចំនួន​១​៨​លាន​៦​៥​ម៉ឺន​៤​ពាន់​៨​២​៨​ដុល្លារ​ ​។​

ចំណែក​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​កន្លងទៅ​នេះ​ ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ទិញ​ប​ណ្ណ​ចូល​ទស្សនា​រមណី​ ​យ​ដ្ឋា​ន​អង្គរ​សរុប​ចំនួន​១​ពាន់​១​៦​៩​នាក់​ ​ថយ​ចុះ​៩​៩​.​៤​៤​ភាគរយ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ ​ឆ្នាំ​២​០​១​៩​ ​និង​ទទួល​បាន​ចំណូល​៥​ម៉ឺន​២​ពាន់​៥​៤​៣​ដុល្លារ​ ​ថយ​ចុះ​៩​៩​.​៤​៥​ភាគរយ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២​០​១​៩​ ​។​ ​សម្រាប់​ឆ្នាំ​២​០​២​០​ដែរ​ ​រាជរដ្ឋាភិបាល​បាន​ឧបត្ថម្ភ​មូលនិធិ​នៃ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​កម្ពុជា​ ​ចំនួន​សរុប​៨​ម៉ឺន​១​ពាន់​៧​៧​៨​ដុល្លារ​ ​ដែល​បាន​មកពី​ការ​រួមចំណែក​ ​នៃ​កា​រលក់​ប​ណ្ណ​ជូន​ភ្ញៀវ​ទេស​ ​ចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ ​នេះ​បើ​តាម​របាយ​ការ​ណ​៏​របស់​គ្រឹះស្ថាន​អង្គរ​ ​។​

យ៉ាងណាមិញ​ ​របាយការណ៍​ខាងលើ​នេះ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ធ្លាក់ចុះ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ ​និង​ចំណូល​នោះ​ទេ​ ​ប៉ុន្តែ​ជា​ការ​កត់សំគាល់​នោះ​ ​ការ​ធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ ​ក៏ដូចជា​ចំណូល​ពី​កា​រលក់​ប​ណ្ណ​ជូន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​នេះ​ ​ដោយសារតែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​នៅ​លើ​ពិភពលោក​ ​។​ ​ដែល​បញ្ហា​នេះ​បាន​ធ្វើឲ្យ​ប៉ះពាល់​គ្រប់​វិ​ស​័​យ​ទាំងអស់​ ​ជាពិសេស​វិ​ស័យ​ទេសចរ​របស់​កម្ពុជា ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner