ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល រយៈពេល២ថ្ងៃ ខេត្តស្ទឹងត្រែង បានទទួលភ្ញៀវទេសចរណ៍ ចូលមកកម្សាន្ត ជិត៥ពាន់នាក់.

អត្ថបទដោយ៖
ជា សេឌី

រយៈពេល២ថ្ងៃ នាឱកាសថ្ងៃឆ្លងឆ្នាំសកល គេសង្កេតឃើញ នៅតាមរម្មណីយដ្ឋានធម្មជាតិនានាក្នុង ខេត្តស្ទឹងត្រែង មានភ្ញៀវទេសចរណ៍ មកកម្សាន្តលេងយ៉ាងច្រើនកុះករ នៃការឆ្លងឆ្នាំ២០២០ ឈានចូលឆ្នាំ២០២១ ។

ដំណើរកម្សាន្ដរបស់ភ្ញៀវទេសចរណ៏ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល ថ្ងៃទី៣១ធ្នូ ឆ្លងចូលថ្ងៃទី១ និងថ្ងៃទី២ ខែមករា ឆ្នំា២០២១  មានអ្នកទេសចរមកបោះតង់ស្នាក់នៅតាមតំបន់រមណីយដ្ឋានអេកូទេសចរណ៏ និងសហគមន៏ ទេសចរណ៏ធម្មជាតិយ៉ាងច្រើន ។

លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថា៖ បីទោះជាឆ្នាំនេះ ក្នុងខេត្តស្ទឹងត្រែង មិនបានធ្វើនូវព្រឹត្តការណ៍ធំៗដូចឆ្នាំមុនៗក្តី ក៏ដោយសារតែមានបញ្ហាជម្ងឺសកល តែចលនាភ្ញៀវក្នុងស្រុកនៅតែចូលមកលេងកម្សាន្ដយ៉ាងច្រើនគួរឲ្យកត់សម្គាល់ ។ លោកបញ្ជាក់ថា៖ នៅតាមសហគមន៍ទេសចរណ៍ទាំងអស់  ខាងមន្ទីរជំនាញបានចុះណែនាំ និងអប់រំផ្សព្វផ្សាយ ឲ្យម្ចាស់រម្មណីយដ្ឋានទាំងអស់ចូលរួមអនុវត្តនូវវិធានសុវត្ថិភាពទេសចរណ៍ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យខ្ជាប់ខ្ជួនផងដែរ ៕ ម៉ាវិន

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner