ពលករខ្មែរ៤នាក់ត្រូវសមត្ថកិច្ចខេត្តកោះកុងឃាត់ខ្លួន ខណៈដែលលួចឆ្លងដែនចូលប្រទេសវិញដោយខុសច្បាប់ទាំងយប់

អត្ថបទដោយ៖
ធី ដា

យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង នៅវេលាម៉ោង៥ព្រឹកថ្ងៃទី៤ មករាឆ្នាំ២០២១ បានចុះល្បាតក្នុងភូមិសាស្រ្តស្លាបស្តាំ និងបានពិនិត្យឃើញពលករខ្មែរ៤នាក់លួច ឆ្លងដែនចូលប្រទេសដោយខុសច្បាប់។

នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ៤នាក់នោះ មាន ១-ឈ្មោះ ឈួន សុម៉ាលី ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិតាព្រឹក ឃុំស្តេចគង់ ស្រុកបន្ទាយមាស ខេត្តកំពត, ២-ឈ្មោះ អ៊ុត ពៅ ភែទស្រី អាយុ ៣៧ឆ្នាំ នៅភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត, ៣-ឈ្មោះ ម៉ាប់ ចិន្តា ភេទស្រី អាយុ ៣០ឆ្នាំ, ៤-ឈ្មោះ សង ក្រិល ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិដងទង់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។ ពួកគេទាំង៤នាក់ ត្រូវសមត្ថកិច្ចសាកសួរ អប់រំណែនាំ និងមានការចូលរួមត្រួតពិនិត្យសុខភាព ពីមន្រ្តីចត្តាឡីស័កប្រចាំមាត់ច្រក នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។

សូមជម្រាបថា កាលពីវេលាម៉ោង៩យប់ថ្ងៃទី២មករាឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង ក៏បានឃាត់ខ្លួនពលករខ្មែរចំនួន១៥នាក់ផងដែរ ដែលបានលួចឆ្លងដែនចូលប្រទេសកម្ពុជាដោយខុសច្បាប់ទាំងយប់។ ក្នុងចំណោមពួកគេទាំង១៥នាក់ ខ្លះមកជាអ្នកស្រុករស់នៅខេត្តត្បូងឃ្មុំ, កំពង់ចាម, កំពត, ព្រៃវែង, កំពង់ឆ្នាំង, និងខេត្តកោះកុង។

ពួកគេទាំង៥នាក់ ត្រូវបានសមត្ថកិច្ចសាកសួរ អប់រំណែនាំ រួចប្រគល់ជូនមន្រ្តីចត្តាឡីស័ក ប្រចាំមាត់ច្រក ដើម្បីអនុវត្តន៍តាមនីតិវិធីបន្ត នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។ ការលួចឆ្លងដែនចូលប្រទេសកម្ពុជាដោយខុសច្បាប់គេចចេញពីការត្រួតពិនិត្យ ធ្វើចត្តាឡីស័ក ត្រូវគេបារម្ភថាអាចនាំឲ្យមានការចម្លងជំងឺកូវីដ-១៩ចូលសហគមន៍មូលដ្ឋាន៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner