កម្ពុជាទទួលបានចំណូលជាង 538លានដុល្លារពីការនាំចេញអង្ករក្នុងឆ្នាំ2020

ជាមួយនឹងការកើនឡើងនូវទំហំនាំចេញរបស់កម្ពុជាប្រមាណ១៦ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២០ សម្រាប់តែការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិកម្ពុជាទទួលបានចំណូលជាង 538 លានដុល្លារ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ថា ផលិតផលសរុប និងស្ថានភាពស្បៀងកម្ពុជា បានសម្រេចនូវផលិតកម្មស្រូវសរុបនៅឆ្នាំ2020 ទិន្នផលទទួលបានគឺចំនួន 10,935,618 តោន ខណៈដែលអតិរេកស្បៀងសរុប គិតជាស្រូវចំនួន 5,922,138 តោន ហើយបើគិតជាអង្ករគឺមាន ចំនួន 3,790,168 តោន។ ដោយក្នុងនោះកម្ពុជាមានផ្ទៃដីដាំដុះស្រូវសរុបចំនួន 3, 404.131ហិកតា ឯផ្ទៃដីប្រមូលផលចំនួន3,268,968ហិកតា ដោយទទួលបានទិន្នផលមធ្យម ចំនួន 3,345 តោន/ហិកតា។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា ៖ «តម្លៃផលិតផលសរុបស្រូវ និងអង្ករមានតម្លៃចំនួន 3,823 ,434 .080ដុល្លារអាមេរិក ដោយនៅក្នុងនោះការនាំចេញអង្ករសរុប ចំនួន690,829 តោន មានកំណើនប្រមាណ 11.40%ធៀបទៅនឹងឆ្នាំ2019»។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ៖ «តម្លៃសរុបនៃការនាំចេញអង្ករចំនួន 538,846,620 ដុល្លារអាមេរិក ។ ក្រៅពីអង្ករ បរិមាណនៃការនាំចេញស្រូវសរុបមាន ចំនួន2,893,951 តោនមាន តម្លៃសរុបប្រមាណជា ចំនួន 723,487,750 លានដុល្លារអាមេរិក»។

ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសចំនួន 60 ដែលនៅក្នុងប្រទេសចិនតែមួយនាំចូលប្រហែល 289,439 តោនឬ 41.90% នៃការនាំចេញអង្ករសរុប សហភាពអឺរ៉ុប (24 ប្រទេស) មាន 203,791 តោន ឬ 29.50% អាស៊ាន (6 ប្រទេស) មាន 86,899 តោន ឬ 12.58% ហើយទិសដៅផ្សេងទៀត (29 ប្រទេស) មាន 110,700 តោន ឬ 16.02% ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner