ពលរដ្ឋខ្មែរ៤នាក់ដែលបានឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃ ត្រូវបានអាជ្ញាធរថៃបញ្ជូនមក តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន

អត្ថបទដោយ៖
ធី ដា

យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅវេលាថ្ងៃត្រង់ថ្ងៃទី៤មករាឆ្នាំ២០២១ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន បានទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃបញ្ជូនមក មានចំនួន ៤នាក់ ក្នុងនោះមាន៣នាក់ជានារី។

ពលរដ្ឋទាំងអស់នោះ កម្លាំងនគរបាលប៉ុស្តិ៍បានសហការជាមួយ ក្រុមការងារចត្តាឡីស័ក អប់រំណែនាំបញ្ជូនទៅធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅមន្ទីរសុខាភិបាលខេត្តប៉ៃលិន។ នៅថ្ងៃទី៣មករាម្សិលមិញ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក៏ទទួលពលករខ្មែរឆ្លងដែនខុសច្បាប់២នាក់ ពីអាជ្ញាធរថៃផងដែរ។

ពលករខ្មែរទាំង២នាក់នោះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ធ្វើការអប់រំណែនាំ បន្ទាប់មកប្រគល់ជូនក្រុមការងារ ទទួលពលករមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីធ្វើការបន្ត និងអនុវត្តន៍តាមវិធានសុខាភិបាល៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner