ឯកឧត្តម រ័ត្ន វិរៈ អញ្ជើញចែកពូជគោជូនប្រជាសហគមន៍នៅខេត្តក្រចេះ

ក្រចេះ ៖ ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញចែកពូជគោស្រុកចំនួន ៣៩ក្បាល ជូនប្រជាសហគមន៍ នៅក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង បរិស្ថាន មន្ទីរបរិស្ថានខេត្ត គណៈអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមួយចំនួន នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ។

ឯកឧត្តម រ័ត្ន វិរៈ បានឱ្យដឹងថា ការរៀបចំពិធីចែកគោពូជចិញ្ចឹមជូនប្រជាពលរដ្ឋនេះ គឺជារួមចំណែកក្នុងការផ្តល់ពូជដល់ប្រជាជននៅតាមសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីផ្សារភ្ជាប់ជាមួយយុទ្ធសាស្រ្តអភិវឌ្ឍន៍ថ្នាក់តំបន់មួយយ៉ាងល្អប្រសើរសម្រាប់ជាចក្ខុវិស័យក្នុងការបង្កើនផលិតភាពកសិកម្មប្រកបប្រសិទ្ធភាពខ្ពស់ និងមានសុវត្ថិភាពដល់បរិស្ថានរស់នៅ និងដើម្បីចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា កន្លងមកក្រសួងបរិស្ថាន បានចែកគោ ជ្រូក និងមាន់ដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ ក្នុងចំណោមសហគមន៍តំបន់ការពារធម្មជាតិ នៃម្រោងលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ការពារធម្មជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ឱ្យសហគមន៍ តាមរយៈស្មារតីនៃវេទិកាស្ដីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ដែលរៀចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner