ប្រជាពលរដ្ឋ១០០គ្រួសារក្នងឃុំមេសរប្រចាន់បានមកទទួលអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ

ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានក្រុមការងារចុះជួយស្រុកពារាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំមេសរប្រចាន់ បាននាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋមានបញ្ហាក្នុងជីវភាពចំនួន១០០គ្រួសារ មកពីភូមិចំនួន៧ ក្នុងឃុំមេសរប្រចាន់។

អំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលឯកឧត្ដមនាយឧត្ដមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានប្រគល់ជូនប្រពលរដ្ឋទាំង១០០គ្រួសារនោះ រួមមានក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម, ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, មី០១កេស, ត្រីខ០១យួរ, ម៉ាស់ ០១ប្រអប់, ជែលសម្លាប់មេរោគ២កូនដប និងថវិកា២០០០០រៀល៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner