​ក្រុមហ៊ុន​ ​T​e​s​l​a​ ​របស់​លោក​ ​E​l​on ​Musk​ ​កំពុង​ស្វែងរក​នាយក​ផ្នែក​រចនា​រថយន្ត​នៅ​ក្នុង​ប្រទេស​ចិន

​ចិន​៖​ ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ ​T​e​s​l​a​ ​Inc​ ​របស់​កំពូល​មហាសេដ្ឋី​ពិភពលោក​ ​គឺ​លោក​ ​E​l​on ​Musk​ ​ប្រកាស​ស្វែងរក​នាយក​ផ្នែក​រចនា​នៅ​ក្នុង​ប្រទេស​ចិន​ ​ដើម្បី​រចនា​រថយន្ត​សម្រាប់​លក់​បំពេញ​តម្រូវ​ការ​របស់​អតិថិជន​ចិន​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នា​ពេល​ថ្មីៗ​ ​។​

ការស្វែងរក​ប្រធាន​ផ្នែក​រចនា​ខាងលើ​នេះ​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​មាន​លក្ខខណ្ឌ​ច្រើន​គួរសម​ ​ក្នុង​នោះ​អ្វី​ដែល​ទាមទារ​ខ្លាំង​ ​គឺជា​មនុស្ស​ដែល​មាន​ជំនាញ​ខាង​រចនា​ ​និង​យល់​ដឹង​ច្បាស់​ពី​វប្បធម៌​ ​ទំនៀមទម្លាប់​ ​និង​ប្រពៃណី​រវាងប្រទេស​ចិន​-​សហរដ្ឋអាមេរិក​ ​ដោយសារតែ​ ​T​e​s​l​a​ ​ចង់​បង្កើត​រថយន្ត​ដែល​ជា​តម្រូវ​ការ​ ​និង​ការ​ចង់បាន​របស់​ប្រជាជន​ចិន​ ​តាមរយៈ​បច្ចេកវិទ្យា​របស់​អាមេរិក​ ​។​

សូម​ជម្រាប​ផង​ដែរ​ថា​ ​T​e​s​l​a​ ​មាន​ផែនការ​បង្កើត​រោ​ចក្រ​ ​ឬ​ការិយាល័យ​ថ្មី​មួយ​នៅ​ក្នុង​ទីក្រុង​ស៊ា​ង​ហៃ​ ​ឬ​ ​ប៉េកាំង​ ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ដំណើរការ​សង្វាក់​ផលិតកម្ម​ ​និង​ស្វែងយល់​ពី​តម្រូវ​ការ​ ​និង​អារម្មណ៍​របស់​ជនជាតិ​ចិន​ ​ដោយ​គិត​មកទល់​ពេលនេះ​ ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​នេះ​បាន​ចំណាយ​ពេល​ប្រមាណ​០​៤​ខែ​មក​ហើយ​ ​ក្នុង​ការស្វែងរក​ ​ប៉ុន្តែ​មិនទាន់​រក​អ្នក​ដែល​មាន​សមត្ថភាព​អាច​កាន់កាប់ការ​ងារ​នេះ​បានទេ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner