សិក្ខាសាលាថ្នាក់ជាតិ និងសន្និបាតបូកសរុបការងារឆ្នាំ២០២០របស់ Camsoc គ្រោងអនុញ្ញាតឲ្យអ្នកចូលរួម២០០នាក់
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ ២០២៣ ហៅកាត់ថា Camsoc បានបញ្ជាក់ប្រាប់អ្នកព័ត៍មាន ក្រោយបញ្ចប់កិច្ចប្រជុំជាមួយក្រសួងស្ថានពាក់ព័ន្ធ និង គណៈកម្មាការជំនាញរៀបចំសិក្ខាលា នាព្រឹកថ្ងៃ ទី១២ ខែ មករា ឆ្នាំ ២០២១ថា សិក្ខាសិលាថ្នាក់ជាតិ និងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២០ របស់គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ ២០២៣ នឹងរៀបចំនៅថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២១ ដោយគ្រោងអនុញ្ញាតសមាសភាពពាក់ព័ន្ធចូលរួមចំនួន២០០នាក់ ហើយ ការរៀបចំគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

ឯកឧត្តម អគ្គលេខាធិការ បានគូបញ្ជាក់ថា សិក្ខាសាលា និងសន្និបាតនេះ ជាកម្មវិធីមួយដែលយើងរៀបចំ ដើម្បីត្រួតពិនិត្យការងារដែលសម្រេចបានក្នុងឆ្នាំ២០២០ និងការដាក់ចេញនូវទិសដៅអនុវត្តសម្រាប់ឆ្នាំ២០២១ ក្នុងដំណើរឆ្ពោះទៅការរៀបដោយប្រសិទ្ធភាពខ្ពស់ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តម អគ្គលេខាធិការ ខាងលើ បានបញ្ជាក់ទៀតថា ខ្លឹមសារនៃកម្មវិធីខាងលើ គឺយើងបែងចែកជាពីរខ្លឹមសារធំៗ ដោយរវៀបវិរៈទី១ សិក្ខាសាលាថ្នាក់ជាតិ ប្រជុំបូកសរុបការងារសម្រេចបានក្នុងឆ្នាំ២០២០ និងការលើលទិសដៅឆ្នាំ២០២១ ហើយ រំលេចចេញនូវការដោះស្រាយបញ្ហាសំខាន់ៗរបស់គណៈកម្មាការជំនាញរបស់ Camsoc ដែលបានធ្វើនៅក្នុង ឆ្នាំ ២០២០។ រីឯខ្លឹមទី២ របៀបវិរៈ យើងនិយាយអំយុទ្ធនាជាតិឆ្ពោះទៅស៊ីហ្គេម ឆ្នាំ ២០២៣ ដែលមានភាគគី ក្រសួងបរិស្ថាន ក្រសួងមហាផ្ឌៃបង្ហាញពីផែនការយុទ្ធនាការទីក្រុងស្អាត សណ្តាប់ធ្នាប់ចរាចរណ៌ និងយុទ្ធនាការលុបបំគ្រៀងញានជាដើម។


សូបញ្ជាក់ថា សិក្ខាសាលាថ្នាក់ជាតិ និងសន្និបាតបូកសរុបការងារឆ្នាំ ២០២០ ដែលរៀបចំនៅថ្ងៃ ទី១៨ ខែ មករា ឆ្នាំ ២០២១ខាងមុខនេះ និងបញ្ជូនទៅក្រុមប្រឹក្សាកីឡាអាស៊ី និងក្រុមប្រឹក្សាកីឡាអូឡាំពិកអន្តរជាតិ ដើម្បីបង្ហាញពីវឌ្ឍនៈភាពការងារនៃការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ៕