ឆេះទូរកុងតឺន័រកែឆ្នៃដែលទុកចោលក្នុងដីឡូតិ៍មួយកន្លែងក្នុងខណ្ឌមានជ័យ ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ពិតជាមានការភ្ញាក់ផ្អេីលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចខណ្ឌមានជ័យចុះទៅអន្តរាគមន៍ភ្លាមៗ  បន្ទាប់ពីទូរកុងតឺន័រកែឆ្នៃដែលគេទុកចោលនៅក្នុងដីលឡូតិ៍មួយកន្លែងត្រូវបានភ្លើងឆាបឆេះ កាលពីវេលាម៉ោង២៣  និង១០នាទីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅទល់មុខបុរី ជ័យជំនះ ជាប់ផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យ៣  ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ទូរកុងតឺន័រនេះត្រូវបានគេចាក់សោរទុកចោលរាប់ខែមកហេីយ ការឆាបឆេះទូរកុងតឺន័រនេះមិនដឹងថា មានគេលួចដុត ឬមកពីមូលហេតុអ្វីនោះទេ ពេលសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ  បានសហការជាមួយកងសន្តិសុខរោងចក្រ ក្បែរទីតាំងនោះ ដោយបានបាញ់ទឹកពន្លត់ទាន់ពេលវេលា ដោយមិនបង្កឱ្យរាលដាលដល់រោងចក្រ ឬផ្ទះប្រជាពលរដ្ឋនោះឡេីយ ហើយក៏មិនបណ្តាលឱ្យមាននរណាម្នាក់រងរបួសផងដែរ។

ក្រោយពេលធ្វើការបាញ់ទឹកពន្លត់រួចរាល់  សមត្ថកិច្ចបានធ្វើការណែនាំប្រជាពលរដ្ឋនៅក្បែរទីតាំងនោះឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះរឿងប្រើប្រាស់ភ្លើងអគ្គិសនី និងត្រូវរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់រាល់ពេលមានភាពអសន្តិសុខកើតមានឡើង  ដេីម្បីឲ្យពួកគាត់ចុះមកជួយទាន់ពេលវេលា៕ដោយ៖  ជីម  ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner