រថយន្ត Ford Ranger បេីកបុកម៉ូតូ ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់
ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តម៉ាក Ford Ranger មួយគ្រឿង ខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកម៉ូតូ ម៉ាក Suzuki Nex មួយគ្រឿងពេញទំហឹងបណ្ដាលឲ្យដួលផ្ទប់ និងថ្នល់ រងរបួសធ្ងន់ស្រាល២នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ៤៣០ កែងនិងផ្លូវ៤៦៤ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់ និងស្ត្រីម្នាក់ជាអ្នករួមដំណេីរជាមួយ បានបេីករថយន្តមួយគ្រឿងម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-9379 ធ្វេីដំណេីក្នុងទិសដៅពីកេីតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុខាងលេី ត្រង់និងផ្លូវបែកបួន មិនបានបន្ថយល្បឿន ក៏ជ្រុលទៅបុកពេញទំហឹង និងម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HJ-2551 ជិះគ្នា២នាក់ ធ្វេីដំណេីរក្នុងទិសដៅពីជេីងទៅត្បូង បណ្ដាលឲ្យដួលបោកផ្ទប់និងថ្នល់រងរបួសធ្ងន់ស្រាល២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏បានធ្វេីការវាស់វែងយករថយន្ត និងម៉ូតូទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន រងចាំដោះស្រាយតាមនីតិវិធីច្បាប់៕ធ.ដ
ដោយ៖ ជីម ភារ៉ា