រថយន្តក្រុងដឹកអ្នកដំណើរបុករ៉ឺម៉កសណ្តោង និងម៉ូតូ២គ្រឿងរងរបួសធ្ងន់នារីម្នាក់នៅផ្សារព្រែកលៀប

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្តក្រុងដឹកអ្នកដំណើរបុករ៉ឺម៉កសណ្តោង និងម៉ូតូ២គ្រឿងបណ្តាលឲ្យរងរបួសធ្ងន់នារីម្នាក់ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទី រសៀល  ថ្ងៃទី០១ មិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោផ្លូវជាតិ៦ មុខផ្សារព្រែកលៀប ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ នារីរងគ្រោះជាអ្នកជិះម៉ូតូ Zoomer-x មានឈ្មោះ តាំង ពេជ្រធីតា អាយុ២៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា។

បើតាម្តីពីបុរសអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក
បានឲ្យដឹងថា មុនពេលកើតហេតុ គាត់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ៦ ទិសដៅពីកើតទៅលិច ខណ:មកដល់មុខផ្សារព្រែកលៀប ស្រាប់តែមានរថយន្តក្រុងរបស់ក្រុមហ៊ុន កៃឡា ពណ៌ក្រហមស ពាក់ស្លាកលេខភ្នំពេញ 3B-6868 បើកបរដោយបុរាម្នាក់ មកពីក្រោយយ៉ាងលឿនបុកពីក្រោយ ម៉ូតូកង់បី(តុតុ)របស់គាត់ចំពេញទំហឹង រុញបន្តទៅបុក ម៉ូតូ Zommer-X ពាក់ស្លាកលេខភ្នំពេញ 1FC-7317  ដែលជិះស្របទិសគ្នា នៅខាងមុខ បណ្តាលឲ្យអ្នកបើកម៉ូតូដួលបត់ក្បាលម៉ូតូទៅក្រោយ ធ្វើអោយម៉ូតូកង់បី កាច់ចង្កេះក្រឡាប់សង្កត់លើម៉ូតូនារីរងគ្រោះរបួសធ្ងន់ និងទៅប៉ះម៉ូតូម៉ាកហុងដារឌ្រីមសង់សេ១២៥ ស៊េរី០១៩ ពាក់ស្លាកលេខ ព្រៃវែង 1O-5117 ដែលចតនៅមុខកន្លែងលក់ទូរស័ព្ទបណ្តាលឲ្យដួលខូចខាតបន្តិចបន្ទួច។ បន្ទាប់ពីបង្ករភ្លាមរថយន្តមិនបានឈប់ នៅកន្លែងកើតហេតុនោះទេ បើកបរបន្តទៅមុខប្រមាណជាង១០០ម៉ែត្រ ទើបមានប្រជាពលរដ្ឋជួយឃាត់ជាប់ទាំងអ្នកបើកបរ និងរថយន្ត។

ក្រោយកើតហេតុ នារីរងគ្រោះត្រូវបានរថយន្តសាមុយ មន្ទីរពេទ្យកាល់ម៉ែតមកដឹកទៅសង្គ្រោះ។ ចំណែករថយន្តបង្ក ម៉ូតូសណ្តោងរ៉ឺម៉ក និងម៉ូតូ២គ្រឿងទៀត ត្រូវបានជំនាញ ចរាចរខណ្ឌ សហការជាមួយចរាចរស្នងការនគរបាលរាជធានីភ្នំពេញ មកវាស់វែងយកទៅរក្សាទុកអធិការដ្ឋានខណ្ឌជ្រោយចង្វរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner