វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល បើកកិច្ចប្រជុំឆ្លងបញ្ចប់សេចក្តីព្រាងផែនការស្រាវជ្រាវរយៈពេល៥ឆ្នាំ (២០១៩-២០២៣)
ស្រុកគៀនស្វាយ៖ នៅព្រឹកថ្ងៃចន្ទទី១ ខែមិថុនា ឆ្នាំ២០២០ វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា បើកកិច្ចប្រជុំឆ្លងបញ្ចប់សេចក្តីព្រាងផែនការស្រាវជ្រាវរយៈពេល៥ឆ្នាំ (២០១៩-២០២៣) របស់វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ អេង គឹមសាន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងចូលរួមពីលោកនាយក លោកនាយករង លោកស្រីនាយករង នាយការិយាល័យនិងមន្ត្រីនៃវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល។
កិច្ចប្រជុំនេះ បានផ្តោតលើរបៀបវារៈដូចខាងក្រោម៖
១. ប្រជុំឆ្លងបញ្ចប់សេចក្តីព្រាងផែនការស្រាវជ្រារយៈពេល៥ឆ្នាំ(២០១៩-២០២៣) របស់វិទ្យាស្ថាន
២. ជំរុញការអនុវត្តតាមកម្មវិធីការងារប្រចាំខែ
៣. បញ្ហាផ្សេងៗ
ក្នុងនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ បានឱ្យសមាជិក សមាជិកានៃអង្គប្រជុំចូលរួមបញ្ចេញមតិលើសេចក្តីព្រាងផែនការស្រាវជ្រាវរយៈពេល៥ឆ្នាំរបស់វិទ្យ្ថាស្ថាន ជាលទ្ធផលអង្គប្រជុំបានឯកភាពលើផែនការស្រាវជ្រាវរយៈពេល៥ឆ្នាំរបស់វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាលបញ្ចប់ ជាស្ថាពរ និងតាមដានជំរុញការអនុវត្តកម្មវិធីការងារប្រចាំខែ ជាមួយគ្នានោះដែរ ឯកឧត្តម ប្រធានអង្គប្រជុំ បានផ្តល់មតិណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីឱ្យពង្រឹងវិន័យការងារ ថែរក្សាសុខភាព ពាក់ម៉ាស់ លាងដៃ រក្សាគម្លាតពីគ្នា អនាម័យខ្លួនឯងជាប្រចាំ និងមានសាមគ្គីភាពផ្ទៃក្នុង។
ជាទីបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប្រធានអង្គប្រជុំបានថ្លែងអំណរគុណ ដល់សមាជិកដែលបានចំណាយពេលចូលរួមក្នុងអង្គប្រជុំនាពេលនេះ៕ អត្ថបទនិងរូបថត ៖ វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល